រសៀលថ្ងៃទី៥ ខែកុម្ភៈ លោក Cao Yi ប្រធានការិយាល័យកុងស៊ុលនៃស្ថាទូតប្រទេសចិនប្រចាំនៅប្រទេសលីបង់ បានបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមTwitter នូវរូបថតនៃអត្ថបទទាំងពីរដោយបានចោទសំណួរដែលធ្វើឱ្យជនជាតិអាមេរិកជាច្រើនគួរតែគិតពិចារណាឱ្យស៊ីជម្រៅ ។
អត្ថបទនៅខាងឆ្វេង ជាអត្ថបទដែលត្រូវបង្ហោះនៅវេបសាយនៃទស្សនាវដ្តី «The Economist»របស់អង់គ្លេសកាលពីថ្ងៃទី១៦ ខែមករា ដែលមានចំណងជើងថា “ប្រជាជនចិនជាច្រើនទទួលរងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីបង្ការនិងគ្រប់គ្រងជំងឺឆ្លង ”។
អត្ថបទនេះបានឱ្យដឹងថា ដោយមកពីមូលហេតុលើវិស័យនយោបាយ ឃោសនា សេដ្ឋកិច្ច វប្បធម៌និងប្រវតិ្តសាស្ត្រជាដើម ប្រជាជនចិនសាមញ្ញជាច្រើនបាននិងកំពុងទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងតឹងរ៉ឺង តាមរយៈវិធីសាស្ត្រដែលលោកខាងលិចយល់ឃើញថា “មិនមែនជាការពិតនោះទេ” ។
អត្ថបទនេះមិនអើពើនឹងការពិតជាក់ស្តែង ដោយបានសម្គាល់ឃើញថា ប្រព័ន្ធសារព័ត៌មានជាតិចិនបានបំផ្លើសភាពសាហាវរបស់ជំងឺកូវីដ១៩ ហើយប្រទេសចិនចង់ឆ្លៀតការគ្រប់គ្រងជំងឺឆ្លងលើកនេះ បញ្ជាក់ពីឧត្តមភាពរបស់ប្រព័ន្ធរបបនៃប្រទេសចិន ។
រីឯក្នុងអត្ថបទនៅខាងស្តាំ ដែលCGTNបានផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈនោះ លោក Maitreya Bhakal អ្នកធ្វើអត្ថាធិប្បាយនៃប្រទេសឥណ្ឌាបានវែកញែកថា “ជនជាតិអាមេរិកជាច្រើនកាន់អាកប្បកិរិយាអត់ធ្មត់ចំពោះការដែលជំងឺកូវីដ១៩បានបណ្តាលឱ្យមនុស្សយ៉ាងច្រើនស្លាប់បាត់បង់ជីវិត។”
លោកបានថ្លែងថា វាច្បាស់លាស់ ជនជាតិអាមេរិកចូលចិត្តធ្វើការសាកល្បងជាមួយអាជ្ញាធរ មិនចូលចិត្តស្តាប់បញ្ជាពីគេ ។ ប៉ុន្តែ គួរឱ្យសោកស្តាយណាស់ ខណៈពេលអ្នកជំនាញដែលមានឥទ្ធានុភាពលើកឡើងសំណើរ ក៏បានលេចចេញសភាពដែល “បដិសេធមិនព្រមស្តាប់សំណើរមានឥទ្ធានុភាព”បែបនេះ ហើយក៏មានមោទនភាពថាខ្លួនមាន “សេរីភាព”ក្នុងការស្តាប់បញ្ជាឬសំណើរ ។
រីឯរដ្ឋាភិបាលអាមេរិកវិញ គឺជាអ្នកញុះញង់ផង ហើយក៏ជាអ្នកទទួលបានផលប្រយោជន៍ផង ពីព្រោះការធ្វើបែបនេះ ទើបអាចបង្វែរការចាប់អារម្មណ៍របស់ប្រជាជនចំពោះបញ្ហាដែលកើតនៅក្នុងស្រុក ។
នៅថ្ងៃទី៦ ខែមករា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនធ្លាប់ឆ្លើយតបនឹងបញ្ហា “សិទិ្ធមនុស្ស”ដែលមន្ត្រីអាមេរិកបានឃោសនាបំប៉ោង លោកស្រីបានលើកឡើងថា សិទ្ធិមនុស្សមិនមែនជាពាក្យស្លោកនិយាយតែមាត់ទេ គឺជាប្រតិបតិ្តការលម្អិតនិងជាក់ស្តែង ។ សិទ្ធិមនុស្សធំជាងគេ គឺសិទ្ធិរស់រានមានជីវិត ។ ក្នុងបរិបទដែលជំងឺកូវីដ១៩នៅតែរីករាលដាល សិទ្ធិមនុស្សធំជាងគេគឺសិទ្ធិនិងសេរីភាពដែលអាចរស់នៅដោយមានសុខភាពល្អនិងសុខស្បាយ ៕