លោកស៊ីជីនភីងចុះត្រួតពិនិត្យការងារនិងសួរសុខទុក្ខកងពលធំនៃទាហានជើងអាកាសនៅមុនថ្ងៃបុណ្យចូលឆ្នាំចិន

2021-02-07 19:09:16 |ប្រភព:

មុនថ្ងៃ​បុណ្យចូល​ឆ្នាំថ្មី​ចិន​ដែលជា​បុណ្យប្រពៃណី​ជនជាតិចិន​ខិតជិតមកដល់ កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​អញ្ជើញ​ចុះត្រួតពិនិត្យ​ការងារនៅ​កងពលធំ​ទាហាន​ជើងអាកាស ដើម្បី​សួរសុខទុក្ខ​នាយទាហាន​និងពលទាហាន ហើយ​តំណាងឱ្យ​មជ្ឈិមបក្ស​និង​គណៈកម្មាធិការ​យោធា សម្តែងការ​សួរសុខទុក្ខ​និង​ជូនពរ​ឆ្នាំថ្មី​ដ៏ស្មោះ​ជូន​មេបញ្ជាការ​និង​ទាហាន​នៃកងទ័ព​រំដោះ​ប្រជាជនចិន នាយទាហាននិង​ពលទាហាន​នៃកងកម្លាំង​ប៉ូលីស បុគ្គលិកមន្ត្រី​ស៊ីវិល​និង​បុគ្គលិក​ត្រៀមចូលបម្រើទ័ព ។

លោកស៊ីជីនភីង​បានលើកឡើងថា តាំងពី​ផ្ទុះឡើងនូវ​ជំងឺកូវីដ១៩មក កងទ័ពយើង​អនុវត្តតាម​បញ្ជារបស់​បក្ស បានដើរតួនាទី​សំខាន់​និង​លេចធ្លោ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ។

បន្ទាប់ពីស្តាប់​បទបង្ហាញពី​សភាពការណ៍​សព្វាវុធ លោកស៊ីជីនភីង​បាន​គូសបញ្ជាក់ថា ត្រូវតែ​ពន្លឿន​ការអភិវឌ្ឍ​បរិក្ខារជឿនលឿន បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ បង្កើន​ការហ្វឹកហាត់ ដើម្បី​ជំរុញការ​លើកកម្ពស់​កម្លាំងប្រយុទ្ធ​ ៕