ថ្ងៃទី៧ ខែកុម្ភៈ រដ្ឋភិបាលគ្រប់គ្រងរូបិយប័ណ្ណបម្រុងចិនបានប្រកាសពីនិន្នន័យថ្មីបំផុតអំពីទំហំរូបិយប័ណ្ណបម្រុងរបស់ចិន។ គិតមកដល់ចុងខែមករាឆ្នាំ២០២១នេះ ប្រទេសចិនមានទំហំរូបិយប័ណ្ណបម្រុង ៣,២១០៧ ទ្រីលានដុល្លារអាមេរិក ដែលបានធ្លាក់ចុះ ៥ពាន់៩រយលានដុល្លារអាមេរិកបើប្រៀបធៀបនឹងចុងខែធ្នូ ឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះ០,២ភាគរយ។ រដ្ឋភិបាលគ្រប់គ្រងរូបិយប័ណ្ណបម្រុងចិនសម្គាល់ឃើញថា នៅខែមករា ឆ្នាំ២០២១ ទីផ្សាររូបិយប័ណ្ណបម្រុងចិនបានដំណើរការយ៉ាងនឹងនរ ហើយការព្យាកណ៍អំពីទីផ្សារនិងការជូញដូររក្សាបាននូវស្ថិរភាព៕