រាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន ​និងកម្មវិធីផ្លាស់ប្តូរវប្បធម៌៥ប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ក្រោមប្រធានបទ​​“ទឹកទន្លេតែមួយ XIANGយូណានដ៏ចម្រុះពណ៌” ​នឹងត្រូវរៀបចំឡើង

2021-02-09 17:37:53 |ប្រភព:

នៅថ្ងៃទី១០ ​ដល់ថ្ងៃទី ​២៦ ខែកុម្ភៈ ​ឆ្នាំ ​២០២១ រាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន ​និងសកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌ ៥ ប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ដែលធ្វើឡើងក្រោមប្រធានបទ​​“ទឹកទន្លេតែមួយ XIANG យូណានដ៏ចម្រុះពណ៌” ​រៀបចំដោយការិយល័យព័ត៌មាននៃសាលាខេត្តយូណានឹងត្រូវប្រារព្ធធ្វើឡើង ​។ ​សកម្មភាពនេះមានរយៈពេល ​១៧ ​ថ្ងៃ ដែលប្រមូល​វប្បធម៌ប្រពៃណីនៃប្រទេសទាំង ​៥ ក្នុងតំបន់ឡានឆាង-មេគង្គ ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីអោយលោកអ្នកទស្សនា ។

ក្រោមឥទ្ធិពលនៃជំងឺកូវីដ-១៩ ​សកម្មភាពនេះនឹងរៀបចំតាមអនឡាន ដែលមានកម្មវិធីអំពី” វប្បធម៌នៃរាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន” ​”វីដេអូខ្លី” និង​”ទំនាក់ទំនងឆ្លងដែនតាមអនឡាន”ជាដើម ។ ​

“វប្បធម៌នៃរាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន”

កម្មវិធី“វប្បធម៌នៃរាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន”មានរយៈពេល ​៦០ ​នាទី បង្ហាញ​ដោយវីដេអូ“រាត្រី​សមោស​រ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន” ​។ ​រាត្រីសមោសរនេះយកតំបន់ឡានឆាង-មេគង្គជាគោល ជ្រើសរើស​ទីក្រុង​សាំងហ្គឺលីឡា មណ្ឌលទីឈាង ភូមិជនជាតិត៉ាវសីមូឡា និងភូមិម៉ាយូន មណ្ឌលស៊ីសាំងប៉ាណា ​និងតំបន់ថ្មី​កោជាំងស៊ីសំាងជី​ជា​ទីតាំងបង្ហាញ ​ដែលប្រើប្រាស់ភាសាចិន ​និងភាសាអង់គ្លេស ដើម្បីចែករំលែកម្ហូបអាហារ ​និងទំនៀមទម្លាប់ប្រពៃណី​ខេត្ត​យូណាន​ក្នុងបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន  ។

​”វីដេអូខ្លី”

”វីដេអូខ្លី” ​គេនឹងធ្វើវីដេអូខ្លីចំនួន ១០០ ​ដើម្បីបង្ហាញពីវប្បធម៌ ​ចម្រៀង ​និងរបាំ ​ម្ហូបអាហារពិសេស ​និងទេសភាព​ជាដើម​របស់​ប្រទេស​ចិន ​និងប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ​ពេលនោះ វីដេអូខ្លីនោះនឹងបង្ហាញលើប្រព័ន្ធ​ផ្សព្វផ្សាយក្នុង និង​ក្រៅ​ប្រទេសចិន ​។

​”ទំនាក់ទំនងឆ្លងដែនតាមអនឡាន”

​”ទំនាក់ទំនងឆ្លងដែនតាមអនឡាន” នឹងប្រើប្រាស់VR ​អ្នកទស្សនាអាចស្គេនលេខកូដទស្សនាទេសភាពយូណាន​ 360° ​និងចូលរួមសកម្មភាពចាប់រង្វាន់ ។

តាមការណែនាំរបស់លោក តាង ​ជី ​អ្នកដឹកនាំកម្មវិធីបានអោយដឹងថា “XIANG”យូណានដ៏ចម្រុះពណ៌បែងចែកជា ”ការ​ចែក​រំលែក​-ចែករំលែកទឹកទន្លេតែមួយ” ​”ការបរិភោគ-ការបរិភោគម្ហូបអាហាររបស់ស្រុកកំណើត” ​”ចំណាប់​អារម្មណ៍​-ចំណាប់​អារម្មណ៍​អំពីការរស់នៅថ្មី” ​”ការស្រមៃ-ស្រមៃសម័យថ្មី” ​”ហាក់ដូច-យើងទាំងអស់គ្នាហាក់ដូចជាគ្រួសារតែមួយ” ​។

បកប្រែដោយ ​លូវ ​រ៉ុង