លោកTedros អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៨ ខែកុម្ភៈថា ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZenecaចំពោះវីរុសកូវីដ១៩បម្លែងដែលរកឃើញនៅអាហ្វ្រិកខាងត្បូងបានធ្លាក់ចុះ នេះគឺជា“ដំណឹងមួយដែលគួរឱ្យព្រួយបារម្ភ”ហើយក៏ដាស់តឿនថាឱ្យយើងចាំបាច់ត្រូវខិតខំទប់ស្តាត់ការរីករាលដាលនៃវីរុស។ មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងថា មិនអាចចាត់ទុកថាការសិក្សាស្រាវជ្រាវលើកនេះគឺកំណត់ថាវ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZenecaគឺគ្មានប្រសិទ្ធភាពនោះទេ វានៅតែត្រូវសិក្សាស្រាវជ្រាវថែមមួយកម្រិតទៀត។
តាមការឧទេ្ទនាមបានឱ្យដឹងថា អាហ្វ្រិកខាងត្បូងនឹងបើកការស្រាវជ្រាវចំពោះបញ្ហានេះ ហើយនឹងចាក់វ៉ាក់សាំងAstraZenecaឱ្យប្រជាជនចំនួន១០ម៉ឺននាក់តាមដំណាក់កាល ដើម្បីសិក្សាស្រាវជ្រាវពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះចំពោះអ្នកមានអាការធ្ងន់ ៕