លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៨ ខែកុម្ភៈថា ភាគីចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥៣ ដូចជាប្រទេសប៉ាគីស្ថានជាដើម ហើយបានឬកំពុងតែបាននាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន ២២។
លោក Wang Wenbin បានលើកឡើងទៀតថា ភាគីចិនអនុវត្តជាក់ស្តែងនូវការប្រកាសដ៏សំខាន់របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដែលថានឹងចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈជាសកលនិងជំរុញប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពអាចប្រើប្រាស់វ៉ាក់សាំងក្នុងតម្លៃសមរម្យ បន្ទាប់ពីសម្រេចការសិក្សាស្រាវជ្រាវនិងដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងជាផ្លូវការ។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគីចិនក៏ចូលរួមយ៉ាងសកម្មនូវ‘ផែនការអនុវត្តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩’ របស់អង្គការសុខភាពពិភពលោកហៅកាត់កម្មវិធីCOVAX ព្រមនិងបានផ្តល់វ៉ាក់សាំង១០ លានដូសជូនដល់កម្មវិធីនេះ សម្រាប់ប្រើប្រាស់ជាស់ំខាន់នៅប្រទេសកំពុងអភិវឌ្ឍន៍៕