លោក​ស៊ីជីនភីង​​ប្រធាន​រដ្ឋ​ចិនធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​​កំពូល​មេដឹកនាំ​ចិន​-ប្រទេស​អឺរ៉ុប​កណ្តាល​និង​បូព៌ា​

2021-02-10 11:24:57 |ប្រភព:

កិច្ច​ប្រជុំ​កំពូល​មេ​​ដឹកនាំ​ប្រទេស​ចិន​-អឺរ៉ុប​កណ្តាល​និង​បូព៌ា​បាន​បើកធ្វើ​តាម​ប្រព័ន្ធ​វីដេអូ​នៅថ្ងៃទី ៩ ខែកុម្ភៈ ។ លោក​ស៊ីជីនភីង ប្រធានរដ្ឋ​ចិន​បាន​ធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំកំពូល​លើក​នេះ​ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​ ។

សូម​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​លើកនេះ​គឺផ្តួច​​ផ្តើម​រៀបចំ​​ដោយ​ភាគីចិន​ មេដឹក​នាំ​​ឬតំណាង​ជាន់​ខ្ពស់​នៃបណ្តា​ប្រទេស​អឺរ៉ុប​កណ្តាល​និង​បូព៌ា​ ព្រម​ទាំង​តំណាង​នៃ​អ្នក​សង្កេតការណ៍អំពី​​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​-ប្រទេស​អឺរ៉ុប​កណ្តាល​និង​បូព៌ា​បាន​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​ ។ កាលពី​ខែមេសាឆ្នាំ ២០១២ កិច្ច​ជំនួប​មេដឹកនាំចិន - ប្រទេស​អឺរ៉ុប​កណ្តាល​និង​បូព៌ា​លើក​ដំបូងបានធ្វើឡើងនៅប្រទេសប៉ូឡូញ ចាប់តាំងពីពេលនោះមក យន្តការសហប្រតិបត្តិការចិន -ប្រទេស​អឺរ៉ុប​កណ្តាល​និង​បូព៌ា​ត្រូវបានបង្កើតឡើងជាផ្លូវការ។

បន្ទាប់ពីបានបង្កើតឡើងនូវយន្តការសហប្រតិបត្តិការចិន - ប្រទេស​អឺរ៉ុប​កណ្តាល​និង​បូព៌ា ​ អត្រាកំណើនប្រចាំឆ្នាំគិច​ជាមធ្យមនៃ​​ពាណិជ្ជកម្មទ្វេភាគីមាន​ដល់ទៅ​ ៨% ហើយទំហំ​ពាណិជ្ជកម្មទ្វេភាគីប្រចាំ​ឆ្នាំ​២០២០បាន​​លើសពី​ ១០០ ពាន់លានដុល្លារអាមេរិក ។គិត​រហូត​ដល់​ដំណាច់ឆ្នាំ ២០២០ ប្រទេសចិន​បានវិនិយោគផ្ទាល់​នូវ​ទំហំ​ទឹកប្រាក់ចំនួន ៣១៤០ លានដុល្លារអាមេរិកលើមុខ​របរ​​នានា​នៃ​បណ្តាប្រទេសអឺរ៉ុបកណ្តាល​និងបូព៌ាដែលពាក់ព័ន្ធនឹងវិស័យ​ថាមពល រ៉ែ ហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍​ទំនិញ​ និង​គ្រឿងបន្លាស់រថយន្តជាដើម​ ។ ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសចំនួន ១៧ នៅអឺរ៉ុបកណ្តាលនិងបូព៌ា​បានវិនិយោគទឹកប្រាក់ចំនួន  ១៧២០ លានដុល្លារអាមេរិក​នៅក្នុងប្រទេសចិន ។