កាលពីពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ព័ត៌មាន CNEWS របស់បារាំង អ្នកសារព័ត៌មានបានសួរលោក DIDIER RAOULT អ្នកជំនាញផ្នែកជំងឺឆ្លងដ៏ល្បីឈ្មោះនិងជាអ្នកវិទ្យាសាស្ត្រផ្នែកអតិសុខុមជីវសាស្ត្ររបស់បារាំងថា “តើប្រៀបធៀបនឹងវ៉ាក់សាំង mRNA លោកកាន់តែជឿជាក់លើវ៉ាក់សាំងជំងឺកូវីដ១៩របស់ចិនមែនទេ?”
លោក DIDIER RAOULT បានបង្ហាញជំហរយ៉ាងច្បាស់លាស់ថា និយាយពីខ្លួនលោកផ្ទាល់ គឺលោកជឿជាក់ថា វ៉ាក់សាំងរបស់ចិនគឺកាន់តែសមហេតុផល ពីព្រោះ នេះគឺបច្ចេកទេសដែលលោកដឹងច្បាស់ ហើយលោកសម្គាល់ឃើញថា វ៉ាក់សាំងចិនក៏អាចទប់ទល់នឹងវីរុសកូវីដ១៩បម្លែងថ្មីតាមវិធីកាន់តែមានឡូហ្ស៊ីកផងដែរ ។ ដូច្នេះ លោក DIDIER RAOULT បានថ្លែងថា ប្រសិនបើអាចជ្រើសរើសបាន លោកប្រហែលកាន់តែពេញចិត្តក្នុងការជ្រើសរើសវ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ។