ពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានផ្តល់ការគាំទ្រចំពោះមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ដោយផ្តល់ជំនួយដល់កុមារដែលរងផល់ប៉ះពាល់ពីជំងឺកូវីដ១៩និងមហន្តរាយសត្វកណ្តូបវាលខ្សាច់នៅប្រទេសស៊ូដង់ខាងត្បូងដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ពួកគេ ។ ដោយសាររងផលប៉ះពាល់ពីសង្គ្រាម ជំងឺកូវីដ១៩និងគ្រោះមហន្តរាយធម្មជាតិនានា បច្ចុប្បន្នកុមារនៅស៊ូដង់ខាងត្បូងបានប្រឈមមុខនឹងវិបត្តិស្បៀងអាហារនិងអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ប្រហែលមានកុមារជាង៣សែន១ម៉ឺននាក់បានរងផលប៉ះពាល់ពីការកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។
លោកស្រីតំណាងបណ្តោះអាសន្ននៃមូលនិធិកុមារនៃអង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូងបានគូសបញ្ជាក់ថា អាហារូបត្ថម្ភដែលមានលក្ខណៈព្យាបាលដែលជាជំនួយរបស់ប្រទេសចិននឹងអាចសង្គ្រោះជីវិត និងនាំមកនូវក្តីសង្ឃឹមដល់កុមារនៅប្រទេសស៊ូដង់ខាងត្បូងដែលស្ថិតក្នុងវិបត្តិ សង្ឃឹមថាដៃគូអន្តរជាតិកាន់តែច្រើនរួមជាមួយប្រទេសចិនផ្តល់ការគាំទ្រដល់គម្រោងមនុស្សធម៌នៅស៊ូដង់ខាងត្បូង៕