កម្ពុជា​-ចិនបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

2021-02-19 15:26:49 |ប្រភព:វិទ្យុជាតិកម្ពុជា

លោកចេមហួត រាជធានីភ្នំពេញ​៖នៅព្រឹក​ថ្ងៃទី១១​ ខែកុម្ភះ​ ឆ្នាំ​២០២១​ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន​ ​​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលជួបជូនពរឯកឧត្តម​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំកម្ពុជា​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន។ ដែលពិធីនេះប្រព្រឹត្តទៅ​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោក​លី​ ជីញហ្វឹង​ តំណាងឯកឧត្តម​ អគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា​ នៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​។ ក្នុងពិធី​នោះ​ភាគីទាំងពីរ​ បានធ្វេីការថ្លែងអំណរគុណដល់កិច្ចសហការការងារជួយគ្នាវិញទៅមកនាពេលកន្លងមកយ៉ាងស្និទ្ធស្នាលបំផុតក្នុងនាមជាមហាមិត្តដែកថែប​ និងបានពិភាក្សាការងារមួយចំនួនរួមមាន:ការងារអនុវត្ត​ ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់យុវជន​-ប្រជាពលរដ្ឋនៅតំបន់ជនបទផងដែរ៕