បទវិភាគ៖ចូលឆ្នាំថ្មីចិនខុសពីធម្មតា ជនជាតិចិនបង្ហោះពីរូបភាពស្តីពីការចំណាយរបស់ខ្លួន

2021-02-19 15:29:42 |ប្រភព:

បុណ្យ​ចូល​ឆ្នាំ​ថ្មីឆ្នាំ​ឆ្លូវ​​ប្រពៃណីចិន​ មានភាព​ខុស​ពីធម្មតា ​ ប្រជាជនចិន​​ជាច្រើន​បាន​ជ្រើស​រើស​ការ​ចូល​ឆ្នាំ​ថ្មី​ចិន​នៅតំបន់​ធ្វើ​ការ​ ។ មិន​បាច់​​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដូច​ឆ្នាំ​មុនៗ កាត់​បន្ថយ​ការ​ទៅ​សួរ​សុ​ខទុក្ខចំពោះ​​មិត្ត​ភក្តិនិង​​ញាតិ​សន្តាន​និងកាត់​បន្ថយ​ការ​​ជួប​ជុំ​គ្នា ប្រជាជន​ចិន​មួយ​ចំនួន​បាន​ចូល​ឆ្នាំ​ថ្មី​ចិន​មួយតាម​បែបសន្សំសំចៃ​បំផុត​ ។ ប្រើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុនៗ​ ការ​ចំណាយ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិនឆ្នាំនេះ​​​ក៏​មាន​បម្រែ​បម្រួល​ថ្មី​មួយ​ចំនួនផង​ដែរ​ ។

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​រយៈពេល​៧​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​យ៉ាង​ចាប់​រហ័ស បើ​ប្រៀប​ធៀប​នឹង​ការ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​ចូល​ឆ្នាំ​ថ្មី​ចិន​ ការ​ចូល​ឆ្នាំ​ថ្មី​ចិន​នៅតំបន់​ធ្វើ​ការ​ ធ្វើ​ឱ្យ​ខ្ញុំ​សន្សំ​លុយបាន​​យ៉ាង​ច្រើន​ ។ សូម​ក្រឡេក​​មើល​ការ​ចំណាយ​របស់​ខ្ញុំ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​៖ សំបុត្រ​ភាពយន្ត ១២៨​យាន់​ប្រាក់​ចិន​ ទិញ​ផ្លែឈើ បន្លែនិង​ចំណីកំប៉ិកកំប៉ុក សរុប​ប្រហែល​៧រយ​យាន់​ ​ទិញបាយម្ហូបវេចខ្ចប់និង​ទៅ​ហូប​បាយ​នៅភោជ្ជនីយ​ដ្ឋាន​​សរុប​ប្រហែល​៥រយ​យាន់​ ថែម​ទាំងការ​​ចំណាយ​ផ្សេង​ទៀត ​បាន​ចំណាយសរុប​​ប្រហែល​​១ពាន់​៧រយ​យាន់​ ។ ប្រើ​ប្រៀប​ធៀប​នឹង​ការ​ចំណាយ​របស់​មិត្តភក្តិ​ខ្ញុំដែល​រស់​នៅ​ស្រុក​កំណើត ចំណាយ​របស់​មិត្ត​ភក្តិ​ខ្ញុំ​​ក្នុង​អំឡុង​ពេលបុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​ទាំង​អាំង​ប៉ាវ អំណោយ​ជា​ប្រាក់​ អំណោយជា​ទំនិញ​សម្រាប់​ចូល​ឆ្នាំ​ថ្មី​ចិន​ និង​ចំណាយ​ការ​ជួប​ជុំ​របស់​មិត្តរួម​ថ្នាក់​ ល។ល ការ​ចំណាយ​យ៉ាង​ច្រើន​ពិត​ជា​ធ្វើ​ឱ្យ​មិត្ត​ភក្តិខ្ញុំ​រង​​សម្ពាធខ្លាំង​​មែនទែន ។

ទោះយ៉ាងនេះក្តី ទម្លាប់​របស់​ជនជាតិ​​ចិន​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ចិន​ គឺហូប​ចុក​និង​ទិញ​ទំនិញ ! ៨២.១ ប៊ីន​លាន​យាន់​ប្រាក់​ចិន​ នេះ​ជា​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​ចិន​ចំនួន​១ពាន់​៤រយលាននាក់​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ឆ្លូវ ។ ការ​ចូល​ឆ្នាំ​ថ្មី​ចិន​នៅ​តំបន់​ធ្វើ​ការ​ បាន​កែ​ប្រែបែប​ផែន​​ចំណាយ​របស់​ប្រជាជន​ជាច្រើន​ ​បាន​កើត​មាន​បែប​ផែន​ចំណាយ​ថ្មី​និង​ទម្លាប់​ថ្មី ដូច​ជា​៖

-ការ​លេង​កំសាន្ត​នៅជុំវិញ​​​តំបន់រស់​នៅ ទទួល​បាន​​ប្រជា​ប្រិយភាពយ៉ាង​ខ្លាំង​

ការ​ចូល​ឆ្នាំ​ថ្មី​នៅតំបន់​ធ្វើ​ការ​ ធ្វើ​ឱ្យ​ការ​លេង​កំសាន្ត​នៅ​ជុំវិញ​ទីក្រុង​និងបើក​ឡាន​ធ្វើ​ដំណើរ​​មិន​សូវ​ឆ្ងាយ​ កាន់​តែ​ទទួល​​ប្រជាប្រិយភាព ។ ដូច្នេះហើយ​បាន​ជា​ ការ​ដើរ​លេង​នៅ​ជុំវិញ​​តំបន់រស់​នៅ​​និង​ដើរលេង​នៅ​ជាយ​ទីក្រុង​បាន​ជំនួស​ការ​ដើរ​លេង​នៅ​តំបន់​ឆ្ងាយ​ ប្រការ​នេះ​បាន​ក្លាយ​ជា​និន្នាការ​ចំណាយ​ខាង​ទេសចរណ៍​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ឆ្លូវ ។

 -សណ្ឋាគារ​មាន​ភ្ញៀវ​ពេញ

ការ​ចូល​​ឆ្នាំ​ថ្មី​នៅតំបន់​ធ្វើ​ការ​ ក៏ធ្វើ​ឱ្យសណ្ឋាគារ​មាន​ភ្ញៀវស្នាក់​នៅ​​ពេញផង​ដែរ​ សណ្ឋាគារ​និង​ផ្ទះ​សំណាក់​នៅ​ជាយ​ទីក្រុង​ធំ និង​មធ្យម​​មាន​ភ្ញៀវពេញ​ណាស់ ។ ក្នុង​អំឡុង​ពេលបុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ​នេះ យុវជន​ជា​ច្រើន​បាន​រួម​គ្នាចូល​ឆ្នាំ​ថ្មី​នៅ​សណ្ឋាគារ​ ធ្វើឱ្យ​ពួក​គេ​មាន​ចំណាប់​អាំរម្មណ៍​ពិសេស​ចំពោះ​​ឆ្នាំ​នេះ ។

-បាយម្ហូបវេចខ្ចប់បាន​លក់​ដាច់​ណាស់

ឆ្នាំ​នេះ ចំណាយ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន​ មាន​បន្ថែមការ​​ចំណាយ​មួយ​ប្រភេទ ពោលគឺ​ការ​បញ្ជា​ទិញ​បាយ​ម្ហូប​វេច​ខ្ចប់ ។ ដោយសារការ​​ចូល​ឆ្នាំ​ថ្មី​នៅតំបន់​ធ្វើ​ការ យុវជន​ជាច្រើន​មិន​សូវ​ចូល​ចិត្ត​ធ្វើ​បាយ​ដោយ​ខ្លួន​ឯង ដូច្នេះ បាយម្ហូបវេចខ្ចប់ទទួល​បាន​ប្រជា​ប្រិយភាពយ៉ាង​ខ្លាំង​ ។

-​ការ​ប្រើ​ប្រាស់​ដើម្បី​​សុខភាពមាន​ភាព​ពេញ​និយម

ក្នុង​បរិបទ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង ក្នុង​អំឡុង​ពេល​បុណ្យចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ​នេះ អ្នក​ផង​ទាំង​ពួង​កាន់​តែ​ផ្តោត​សំខាន់​ទៅលើ​សុខភាព ខណៈពេល​ទិញ​កាដូជូន​មិត្តភក្តិ​ឬ​មួយ​ក៏​ញាតិ​សន្តាន​ ការ​ប្រើ​ប្រាស់​ដើម្បី​​សុខភាព​ក៏​បាន​ក្លាយ​ជារឿង​ទាន់សម័យផង​ដែរ ។

ការ​ចំណាយ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ បាន​បង្ហាញ​ពី​បម្រែ​បម្រួល​ថ្មី​ក្នុង​សង្គមនិង​​សេដ្ឋកិច្ច​ចិន​ និង​សភាពការណ៍​ថ្មី​ក្នុង​ការ​លើក​កម្ពស់​លំដាប់​ថ្នាក់​លើ​វិស័យ​ការ​ប្រើ​ប្រាស់​ ។ ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ​នេះ តើ​លោក​អ្នក​បាន​ចំណាយ​ប៉ុន្មាន​ ?