ថ្ងៃទី១៨ខែកុម្ភៈ មជ្ឈមណ្ឌលនវានុវត្តន៍និងសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកបានបើកស្លាកនៅក្រុងវូហាន។មជ្ឈមណ្ឌលនេះជាគម្រោងសំខាន់មួយអំពីកិច្ចកសាងសមត្ថភាពក្នុង"ប្រតិបត្តិការធំទាំង៨”នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃការិយាល័យវិទ្យាសាស្រ្តនិងបច្ចេកទេសខេត្តហ៊ូប៉ីបានឧទ្ទេសនាមថា កម្មវត្ថុនៃការបង្កើតមជ្ឈមណ្ឌលនេះគឺក្នុងន័យអនុវត្តគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"និងជំរុញការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិក ឆ្លងតាមរយៈការបង្កើតវេទិកាចំនួន២ ពោលគឺធ្វើតាមអនឡាញនិងធ្វើនៅកន្លែងផ្ទាល់ ដើម្បីខិតខំផ្តល់សេវាកម្មសម្រាប់នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ការលើកកម្ពស់កម្រិតថ្នាក់ផ្នែកផលិតភាពនិងវិនិយោគ និងការផ្លាស់ប្តូររវាងធនធានមនុស្សវ័យក្មេងរវាងចិននិងអាហ្រ្វិក ៕