នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅមន្ទីរពេទ្យវីអឺស៊ី រដ្ឋធានីហារ៉ារ៉េ ប្រទេសហ្សីមបាវេ លោក វេ ចាឈី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្សីមបាវេ បានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនsinopharmរបស់ប្រទេសចិនដំបូងគេ ។
នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងសុខាភិបាលរបស់ប្រទេសហ្សីមបាវេចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺកូវីដ១៩របស់ប្រទេសចិន លោក វេ ចាឈី ឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសហ្សីមបាវេបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩របស់ប្រទេសចិនដំបូងគេ ។ មុននេះ មានថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើន បានចាក់វ៉ាក់សាំងជំងឺកូវីដ១៩របស់ប្រទេសចិន ដែលបានបង្ហាញឱ្យឃើញពីទំនុកចិត្តរបស់ពួកគេចំពោះវ៉ាក់សាំងជំងឺកូវីដ១៩ របស់ប្រទេសចិន ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ដល់ប្រទេសជាច្រើន ។ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ហ្វា ឈានយីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៣ ហើយកំពុងនាំចេញវ៉ាក់សាំងទៅប្រទេសចំនួន ២២ ។
បកប្រែដោយ លូវ រ៉ុង
នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅមន្ទីរពេទ្យក្រុងFordrono ខណ្ឌទន្លេឈីលី ក្រោយពីចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ប្រទេសចិន លោកMiguel Juan Sebastián Piñera Echenique ប្រធានាធិបតីប្រទេសឈីលី ធ្វើដៃអក្សរ”V” ។
នាថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១ នៅមន្ទីរពេទ្យកងទ័ពដីគោករដ្ឋធានីលីម៉ាប្រទេសប៉េរូ លោកFrancisco Rafael Sagasti Hochhauslerប្រធានាធិបតីប្រទេសប៉េរូចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ចិន ។
នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ លោក Erdoganប្រធានាធិបតីប្រទេសតួកគី ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនSinovac Biotech ប្រទេសចិន ។
នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ លោក Joko Widodo ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៅវិមានប្រធានាធិបតីឥណ្ឌូនេស៊ី ក្រុងយ៉ាយ៉ាកា។
នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ លោក Wavel Ramkalawanប្រធានាធិបតីប្រទេសសីស្ហែល ចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៅកន្លែងចាក់វ៉ាក់សាំងនៃរដ្ឋធានី Victoria។
នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅរដ្ឋធានីប៊ុយដាប៉ែសប្រទេសហុងគ្រី ក្រុមការងារនៃអាកាសយានដ្ឋានដឹកជញ្ជូនវ៉ាក់សាំងជំងឺកូវីដ១៩លើកដំបូង ដែលនាំចូលពីប្រទេសចិន ។
នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅរដ្ឋធានីហារ៉ារេសប្រទេសហ្សីមបាវេ ក្រុមការងារនៃអាកាសយានដ្ឋានដឹកជញ្ជូនវ៉ាក់សាំងជំងឺកូវីដ១៩លើកដំបូង ដែលជាជំនួយពីប្រទេសចិន ។