នាពេលថ្មីៗកន្លងទៅនេះ អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញបានប្រកាសជាផ្លូវការថា ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១តទៅ ភាសាចិនបានក្លាយជាភាសាផ្លូវការនៃអង្គការUNWTO ។
សូមបញ្ជាក់ថា អង្គការUNWTOជាអង្គការទេសចរណ៍អន្តរជាតិអន្តរដ្ឋាភិបាលដែលមានកម្លាំងឥទ្ធិពលជាងគេលើពិភពលោក បច្ចុប្បន្ននេះ មានរដ្ឋសមាជិកចំនួន ១៥៩ ទីស្នាក់ការទទៅស្ថិតិនៅក្រុង ម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ ។ ប្រទេសចិនបានចូលរួមអង្គការនេះនៅឆ្នាំ១៩៨៣ ។
ការដែលភាសាចិនក្លាយជាភាសាផ្លូវការនៃអង្គការUNWTO បានលើកកម្ពស់ភាពពេញលេញនិងឥទ្ធានុភាពរបស់អង្គការ UNWTO ដែលជាអង្គការជំនាញនៃអង្គការសហប្រជាជាតិ ហើយក៏បានលើកកម្ពស់ឋានៈនិងអត្រាប្រើប្រាស់របស់ភាសាចិនក្នុងអង្គការអន្តរជាតិផងដែរ ដែលមានអំណោយផលដល់ប្រទេសចិនក្នុងការដើរតួនាទីកាន់តែសកម្មក្នុងកិច្ចការទេសចរណ៍អន្តរជាតិនៅលើពិភពលោក ក្នុងន័យចែករំលែកឱ្យបានល្អនូវបទពិសេធន៍និងកាលានុវត្តភាពនៃការអភិវឌ្ឍមុខរបរទេសចរណ៍របស់ប្រទេសចិន ព្រមទាំងរួមចំណែកយ៉ាងសកម្មដើម្បីសម្រេចបាននូវគោលដៅស្តីពីការលើកកម្ពស់អំណាចទន់ខាងវប្បធម៌របស់ប្រទេសជាតិ និងជំរុញប្រទេសសង្គមនិយមខ្លាំងក្លាខាងផ្នែកវប្បធម៌ ក៏ដូចជាជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិផងដែរ ៕