ថ្ងៃទី១៩ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កាសែតប្រជាជនរបស់កេនីយ៉ាបានចុះផ្សាយបទវិភាគ ដោយបានកោតសរសើរប្រទេសចិនដែលបានអនុវត្តពាក្យសន្យារបស់ខ្លួនដោយប្រតិបត្តិការជាក់ស្តែង ដើម្បីធ្វើឱ្យវ៉ាក់សាំងក្លាយជាផលិតផលសាធារណៈជាសកល។
បទវិភាគបានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩បណ្តាលឱ្យកើតមានវិបត្តិជាសកល ការអភិវឌ្ឍរបស់មនុស្សជាតិត្រូវប្រឈមនឹងហានិភ័យនិងការសាកល្បងដែលមិនធ្លាប់មានកាលពីមុន។ ប្រទេសមួយចំនួនបានយកបញ្ហាជំងឺឆ្លងឱ្យក្លាយជាបញ្ហានយោបាយ ប្រើប្រាស់កម្លាំងនយោបាយដើម្បីតម្កល់ទុកវ៉ាក់សាំង ហើយមិនអើពើនឹងតម្រូវការរបស់ប្រទេសនិងតំបន់ដែលមិនសូវរីកលូតលាស់។ ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រទេសចំនួន១០បានគ្រប់គ្រងវ៉ាក់សាំងជំងឺកូវីដ១៩ចំនួន៧៥%នៃពិភពលោកទាំងមូល។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៣ បាននាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន២២ ព្រមទាំងបានផ្តល់វ៉ាក់សាំងចំនួន១០លានដូសដល់ផែនការអនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីបំពេញតាមតម្រូវការជាបន្ទាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ៕