នៅវេលាម៉ោង៦និង២៩នាទី ថ្ងៃទី២៤ ខែកុម្ភៈ យានអវកាសTianwen-1ដែលកំពុងបំពេញបេសកកម្មរុករកភពព្រះអង្គារលើកដំបូងរបស់ប្រទេសចិនបានហោះចូលទៅកាន់គន្លងតារាវិថីដើម្បីចុះចតលើភពព្រះអង្គារដែលនៅត្រងចំណុចស្ថិតនៅជិតបំផុតពីភពព្រះអង្គារ២៨០គីឡូម៉ែត្រ និងឆ្ងាយបំផុត៥,៩ម៉ឺនគីឡូម៉ែត្រ។យានអវកាសនេះនឹងដំណើរអស់រយៈពេលប្រហែល៣ខែនៅគន្លងតារាវិថីនេះ ម៉ាស៊ីន៧គ្រឿងនសយានហោះជុំវិញភពព្រះអង្គារនឹងដំណើរការទាំងអស់ ដើម្បីចាប់ផ្តើមរុករកនិងវាស់ស្ទង់តាមបែបវិទ្យាសាស្ត្រ ព្រមនិងត្រៀមចំពោះការចុះចតនៅភពព្រះអង្គារនៅខណៈពេលសមស្រប។
យានអវកាសTianwen-1ត្រូវបានបង្ហោះដោយជោគជ័យនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បច្ចុប្បន្ន យានអវកាសនេះដំណើរជាប្រក្រតី៕