តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក បន្ទាប់ពីការតស៊ូព្យាយាមជាបន្តបន្ទាប់អស់រយៈពេល៨ឆ្នាំ ប្រជាជនក្រីក្រនៅតាមជនបទរបស់ប្រទេសចិនដែលស្ថិតនៅក្រោម ខ្សែបន្ទាត់ក្រីក្រជាស្តង់ដារបច្ចុប្បន្នរបស់ចិនបានចេញផុតពីភាពក្រីក្រទាំងស្រុង ពោលគឺបានលុបបំបាត់ភាពក្រីក្រដាច់ខាតនិងភាពក្រីក្រក្នុងតំបន់ទាំងមូល ប្រជាជនក្រីក្រជិត ១០០ លាននាក់បានចេញផុតពីភាពក្រីក្រ។ឥស្សរជនមជ្ឈដ្ឋាននានានៃសហគនមន៍អន្តរជាតិបានថ្លែងថា ការពុះពារឧបសគ្គលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិនទទួលបានសមិទ្ធផលដ៏លេចធ្លោ ដែលបានផ្តល់ជាគំនិតថ្មីសម្រាប់ប្រទេសដទៃទៀតដោះស្រាយបញ្ហាក្រីក្រ ហើយបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់សកលលោក។
“អនុវត្តវិធានការដែលសមស្របនឹងលក្ខខណ្ឌក្នុងតំបន់ ដោះស្រាយបញ្ហាដោយចំគោលដៅ” នេះគឺជាការសង្ខេបន័យនិងការបូកសរុបនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិចំពោះផែនការជួយលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន។
លោក Dogu Perincek ប្រធានគណបក្ស Vatan Partisiនៃប្រទេសតួកគីបានសម្គាល់ឃើញថា សមិទ្ធផលដ៏ធំធេងដែលប្រទេសចិនទទួលបានលើវិស័យកាត់បន្ថយភាពក្រីក្រ គឺបានមកពីឧត្តមភាពផ្នែករបបរបស់ប្រទេសចិន និងការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។
លោក Phiri អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសចិនសម្រចបាននូវភារកិច្ចដ៏លំបាកដើម្បីធ្វើឱ្យប្រជាជនជាច្រើនចេញផុតពីភាពក្រីក្រ។ប្រការនេះបាននាំមកនូវក្តីសង្ឃឹមដល់យើងទាំងអស់គ្នាដែលយើងអាចមើលឃើញថាយើងអាចពុះពារបញ្ហាអត់ឃ្លានបាន ពុះពារភាពក្រីក្របាន ។យើងរំពឹងអាច បន្តរក្សាទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិន ខិតខំតស៊ូដើម្បីធ្វើឱ្យប្រជាជនភាគច្រើននៃប្រទេសផ្សេងទៀតអាចចេញផុតពីភាពក្រីក្រ៕