កាលពីថ្ងៃទី ២៥ ខែកុម្ភៈ មហាសន្និបាតបូកសរុបលទ្ធផលការងារនិងផ្តល់ប័ណ្ណសរសើរស្តីពីសមិទ្ធផលពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិនបានប្រារព្ធធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចែកប័ណ្ណសរសើរជូនបុគ្គលឆ្នើមជាគំរូនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។
លោកស៊ីជីនភីងបានប្រកាសយ៉ាងឱឡារិកថា ឆ្លងតាមកិច្ចខិតខំរួមនៃបក្សទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ក្នុងខណៈពេលដ៏សំខាន់នៃការអបអរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៃប្រទេសចិនទទួលបានជោគជ័យទាំងស្រុង ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨៩៩ ម៉ឺននាក់ក្រោមស្តង់ដារក្រីក្របច្ចុប្បន្ន ស្រុកក្រីក្រីចំនួន ៨៣២ និងភូមិក្រីក្រចំនួន ១២៨០០០ បានចេញផុតពីភាពក្រីក្រទាំងស្រុង ភាពក្រីក្រជាទូទៅក្នុងតំបន់ត្រូវបានដោះស្រាយ ភារកិច្ចលំបាកបំផុតក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាតទទួលបានជោគជ័យ និងបានបង្កើតជាអច្ឆរិយរបស់មនុស្សជាតិដែលនឹងចារក្នុងទំព័រប្រវត្តិសាស្ត្រ ។ នេះជាភាពអស្ចារ្យនៃប្រជាជនចិន បក្សកុម្មុយនិស្តចិននិងប្រជាជាតិចិន ៕