តំណាងចិនដាស់តឿនប្រទេសលោកខាងលិចមួយចំនួនឱ្យដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន

2021-02-25 18:19:52 |ប្រភព:CRI

ថ្ងៃទី​ ២៤​ ខែកុម្ភៈ លោក​ឆឹនសៀ តំណាងចិន​ប្រចាំជាអចិន្ត្រៃយ៍នៅ​ក្រុងហ្សឺណែវបាន​ថ្លែងសុន្ទរកថាក្នុងកិច្ច​​ពិភាក្សា​ដេញដោលនៃ​កិច្ចប្រជុំ​ជានខ្ពស់​លើក​ទី​ ៤៦ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ ​ដោយដាស់តឿន​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ឱ្យ​បញ្ឈប់​ការ​យកបញ្ហា​សិទ្ធិមនុស្សធ្វើ​ជា​លេស​ដើម្បី​ជ្រៀតជ្រែក​កិច្ច​ការផ្ទៃក្នុង​របស់ប្រទេស​ដទៃ ហើយខិតខំប្រឹងប្រែងដោយភាពស្មោះត្រង់ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន​វិញ​។​

លោក​ឆឹនសៀ​បាន​ថ្លែង​ថា​ ​ប្រទេសចិនបាន​​ខិតខំ​ជំរុញការ​អភិវឌ្ឍ​ដោយ​ស៊ីសង្វាក់គ្នា​និង​គ្រប់​ជ្រុងជ្រោយ​រវាង​​សិទ្ធិសេដ្ឋកិច្ច​ ​សិទ្ធិសង្គម​​ សិទ្ធិ​វប្បធម៌ជាមួយ​និង​សិទ្ធិប្រជាពលរដ្ឋ​ ​និង​សិទ្ធិនយោបាយ​ ​ដែល​ទទួល​បាន​សមិទ្ធផល​យ៉ាង​ធំធេង​ ក្នុងនោះបូករួមទាំង​ការលុប​បំបាត់​ភាពក្រីក្រដាច់ខាតងផដែរ។ ​ប្រជាជន​ចំនួន​ ​១៤០០ ​លាននាក់​ជា​ម្ចាស់លើ​ខ្លួន​ឯង​ រស់នៅ​និង​ប្រកប​របរ​ចិញ្ចិម​ជីវិត​យ៉ាង​សុខសាន្ត​ ព្រមទាំង​ចែក​រំលែក​គ្នា​នូវ​ផល​ប្រយោជន៍​ដែល​បាន​ពី​ភាពសច្ចយុត្តិធម៌​ វឌ្ឍនភាព​និង​វិបុលភាព​។​ ​នេះគឺជា​ការ​អនវុត្តជាក់ស្តែង​នូវ​សិទ្ធិមនុស្ស​ដ៏អស្ចារ្យបំផុត​ ​និងជា​សមិទ្ធផល​ផ្នែក​សិទ្ធិមនុស្ស​ដ៏ធំធេងបំផុត​។​

 

លោក​ឆឹនសៀ​បាន​ថ្លែងទៀត​ថា ​ប្រទេសមួយ​ចំនួន​មិន​​គិតគូរពីការពិត ​មួលបង្កាត់​ដោយ​ចេតនាអាក្រក់​ចំពោះ​ប្រទេសចិន​ ​ដែល​បាន​លាតត្រដាងដោយពេញលេញថា​ ​សិទ្ធិ​មនុស្ស​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​ពួកគេប្រើ​សម្រាប់​លេងល្បែង​នយោបាយតែ​ប៉ុណ្ណោះ​។​ ​ប្រសិនបើ​ប្រទេស​ទាំង​នេះ​ខិតខំ​ជំរុញ​និង​ការពារ​សិទ្ធិមនុស្ស​ដោយ​ចិត្តស្មោះមែន​​ នោះ​មិន​គួរដើរ​បង្កហេតុ​នៅគ្រប់ទី​កន្លែង និង​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស​ដទៃ​នោះ​ទេ​ តែគួរផ្តល់​ជំនួយផ្នែក​បច្ចេកវិទ្យា​និង​ហិរញ្ញវត្ថុឱ្យបាន​ច្រើន​តាម​ដែល​អាំច​ធ្វើ​ទៅបាន​​ ​ដើម្បី​លុបបំបាត់ភាពក្រីក្រី​និង​បញ្ហា​អត់ឃ្លាន​នៅទូទាំង​ពិភពលោក​ និង​ធានាយ៉ាង​ប្រាកដប្រជា​​ឱ្យ​វ៉ាក់សាំង​ត្រូវបាន​ចែកចាយ​ដោយ​យុត្តិធម៌នៅ ទូទាំងពិភពលោក​៕