ឧត្តមមន្ត្រីថៃថ្លែងថា ក្នុងសប្តាហ៍នេះប្រទេសថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ19របស់ចិន

2021-02-25 18:21:14 |ប្រភព:

ថ្ងៃទី២៣ខែកុម្ភៈ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​បាន​ផ្សាយ​ដំណឹង​ថា ​​ឧត្តម​មន្ត្រី​ថៃ​មួយ​​រូប​​បាន​ថ្លែង​នៅ​ថ្ងៃទី២២ខែកុម្ភៈថា ​​​សប្តាហ៍នេះ​ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​ចាក់វ៉ាកសាំង​ការពារ​កូវីដ19​របស់ក្រុមហ៊ុនចិន​Sinovac​។

ថ្ងៃដដែល ​ទីភ្នាក់ងារព័ត៌មាន​sputniknews​របស់​រុស្ស៊ី​បាន​ផ្សាយ​ដំណឹង​ថា ​​ទីក្រុង​Ecatepec​ ​ប្រទេស​ម៉ិកស៊ិក​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​របស់ក្រុមហ៊ុនចិន Sinovac ​ពី​ថ្ងៃទី២២​ខែកុម្ភៈ​ ​។ ​លោកប្រធានាធិបតី​ម៉ិកស៊ិក​បាន​ថ្លែងអំណរគុណ​យ៉ាង​​ស្មោះ​​ចំពោះ​រដ្ឋាភិបាល​ចិន​ដែលបាន​​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​លើ​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​​ម៉ិកស៊ិក​និងបាន​ដឹកជញ្ជូន​​​​វ៉ាក់សាំង​ទៅ​ដល់​​ម៉ិកស៊ិក​ជាបន្ទាន់៕