យប់ថ្ងៃទី២៥ ខែកុម្ភៈ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោកMacronប្រធានាធិបតីបារាំង និងលោកDuqueប្រធានាធិបតីកូឡុំប៊ី។
នៅក្នុងការកិច្ចជំនួបជាមួយលោកMacronប្រធានាធិបតីបារាំង លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ប្រទេសចិននិងបារាំងគួរបន្តគាំពារពហុភាគីនិយម ជំរុញឱ្យសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់ភាពសច្ចយុត្តិធម៌ ការពិគ្រោះពិភាក្សានិងកិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងប្រកដដោយបរិយាប័ន្ន ដើម្បីរួមចំណែកដល់មនុស្សជាតិក្នុងការយកឈ្នះលើជំងឺកូវីដ១៩ក្នុងពេលឆាប់ៗ ក៏ដូចជាជំរុញការអភិវឌ្ឍនិងសន្តិភាពលើពិភពលោកផងដែរ។ជាការឆ្លើយតប លោកMacronបានថ្លែងថា ខ្ញុំសូមវាយតម្លៃវិជ្ជមាននូវការអភិវឌ្ឍទំនាក់ទំនងរវាងបារាំងនិងចិន រីករាយរួមជាមួយភាគីចិនដើម្បីប្រកាន់ខ្ជាប់អាកប្បកិរិយាបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យទទួលបានវឌ្ឍនភាពកាន់តែច្រើនលើវិស័យសំខាន់ៗ ព្រមនិងជំរុញយ៉ាងសកម្មនូវការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងចិន។
នៅក្នុងកិច្ចជំនួបជាមួយលោកDuqueប្រធានាធិបតីកូឡុំប៊ី លោកស៊ីជីនភីងបានច្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសចិននិងកូឡុំប៊ីបានបន្តរក្សាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព កិច្ចសហប្រតិបត្តិការប្រាកប្រជាបានឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់។ភាគីចិនរីករាយបន្តគាំទ្រភាគីកូឡុំប៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយពេញទំហឹង ព្រមនិងធ្វើកិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាងជាមួយកូឡុំប៊ី។ជាការឆ្លើយតប លោកDuqueបានថ្លែង ស្វាគមន៍សហគ្រាសចិនកាន់តែច្រើនទៅវិនិយោគនៅកូឡុំប៊ី ហើយសូមថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ការគាំទ្រដ៏ថ្លៃថ្លាដល់កូឡុំប៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕