នាពេលថ្មីៗកន្លងទៅនេះ ភាពយន្តទូរទស្សន៍ «មនោសញ្ចេតនាចំពោះស្រុកកំណើត»ដែលជាភាពយន្តទូរទស្សន៍អបអរទទួលខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន បានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ប្រទេសចិន ហើយទទួលបានប្រជាប្រិយភាពពីសំណាក់ប្រជាជនចិន ភាពយន្តទូរទស្សន៍នេះបានបង្ហាញពីរឿងរ៉ាវស្តីពីតំបន់ភាគខាងកើតនិងខាងលិចនៃប្រទេសចិនរួមសហការគ្នាដើម្បីខំប្រឹងលុបបំបាត់ភាពក្រីក្រ តួឯកប្រុសឈ្មោះ Ma Defu បានបង្ហាញឱ្យឃើញនូវកម្មាភិបាលជួយឧបត្ថម្ភភាពក្រីក្រដែលឧស្សាហ៍ព្យាយាមបំពេញការងារ ហើយបម្រែបម្រួលរបស់“ ភូមិYongquan ” ក៏បានបង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសចិន ។ ខណៈពេលឈានចូលឆ្នាំ២០២១ ប្រទេសចិនសម្រេចបាននូវភារកិច្ចយកឈ្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ប្រជាជនក្រីក្រជិត១រយលាននាក់បានបម្រះខ្លួនចេញពីភាពក្រីក្រ ហើយបានសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រនៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពអង្គការសហប្រជាជាតិឆ្នាំ២០៣០មុនពេលកំណត់១០ឆ្នាំ ដែលបានបង្កើត “អច្ឆរិយរបស់ចិន” ក្នុងភារកិច្ចយកឈ្នោះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ។
ក្នុងអំឡុងពេលសម្រេចភារកិច្ចយកឈ្នោះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ តើប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងណា? សូមក្រឡេកមើលតួលេខដូចតទៅក៏ដឹងច្បាស់ហើយ ៖នៅឆ្នាំ២០២០ ប្រទេសចិនបានធ្វើឱ្យជនក្រីក្រចំនួន៩៨លាន៩សែន៩ម៉ឺននាក់នៅតាមជនបទបច្ចុប្បន្នចេញផុតពីភាពក្រីក្រទាំងអស់ ស្រុកក្រីក្រចំនួន៨៣២ស្រុកសុទ្ធតែត្រូវបានលុបបំបាត់ភាពក្រីក្រ ភូមិក្រីក្រចំនួន១សែន២ម៉ឺន៨ពាន់ត្រូវបានលុបបំបាត់ភាពក្រីក្រទាំងអស់ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនក្រីក្រគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងដល់១០៧៤០យាន់ប្រាក់ចិន បានជួសជុលនិងកែលម្អសាលារៀនអប់រំជាកាតព្វកិច្ចនៅតំបន់ក្រីក្រដែលមានលក្ខណៈសម្បតិ្តមិនសូវល្អចំនួន១សែន៨ពាន់ខ្នង ហើយអត្រារួមចំណែកក្នុងភារកិច្ចកាត់បន្ថយភាពក្រីក្រជាសកលបានលើសពី៧០ភាគរយ ល។ល
ដោយឡែក “ចំគោលដៅ”ជាពុទ្ធិចិនក្នុងការងារកាត់បន្ថយភាពក្រីក្រ ។ ភាពក្រីក្រមានសភាពការណ៍គ្រប់បែបយ៉ាង ឧបសគ្គក៏មានគ្រប់ផ្នែកផងដែរ ។ នៅតំបន់ជនជាតិភាគតិច តំបន់បដិវត្តន៍ចាស់ តំបន់ដាច់ស្រយាលនិងតំបន់ក្រីក្រពិសេស កត្តាដែលបណ្តាលឱ្យកើតមានភាពក្រីក្រគឺខុសៗគ្នា ហើយវិធីសាស្ត្រសម្រាប់កាត់បន្ថយភាពក្រីក្រក៏ប្លែកពីគ្នាផងដែរ ។ ដូច្នេះ មុនដំបូងត្រូវធ្វើការងាសិក្សាស្រាវជ្រាវសិន បន្ទាប់មកអនុវត្តគោលនយោបាយដោយចំគោលដៅចំពោះតំបន់ខុសៗគ្នានិងក្រុមមនុស្សខុសៗគ្នា ទើបអាចជួយឧបត្ថម្ភភាពក្រីក្រប្រកបដោយប្រសិទ្ធភាពនិងត្រឹមត្រូវបាន ។
“ស្មារតីឧស្សាហ៍ព្យាយាមនិងតស៊ូ” ជាកម្លាំងចិនក្នុងរឿងអច្ឆរិយនៃការលុបបំបាត់ភាពក្រីក្រ ។ នៅតាមផ្លូវជួយឧបត្ថម្ភភាពក្រីក្រ មានលេខាធិការនៃគណៈកម្មាធិការបក្សប្រចាំនៅភូមិដែលដឹកនាំអ្នកភូមិកាត់ផ្លូវនៅលើច្រាំងថ្មចោទអស់រយៈពេល៧ឆ្នាំ មាននាយិកាសាលារៀនដែលបានបំពេញការងារនៅតំបន់ភ្នំអស់មួយជីវិត និងនាំមកនូវក្តីសង្ឃឹមដល់កុមារីក្នុងតំបន់ភ្នំ ហើយក៏មាននិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យត្រឡប់ទៅស្រុកកំណើតវិញដើម្បីចូលរួមការងារលុបបំបាត់ភាពក្រីក្រ និងអ្នកជំនាញបច្ចេកវិទ្យាកសិកម្មដែលខិតខំប្រឹងប្រែងបម្រើការងារក្នុងឧស្សាហកម្មជួយឧបត្ថម្ភភាពក្រីក្រផងដែរ ជនជាតិចិនគ្រប់រូបសុទ្ធតែអស្ចារ្យមែន ។
“ការជួយគ្នាទៅវិញទៅមក” ជាចរិតលក្ខណៈចិនក្នុងរឿងអច្ឆរិយនៃការលុបបំបាត់ភាពក្រីក្រ ។ នៅតាមផ្លូវកសាងសង្គមដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនអាចលះបង់ចោលអ្នកណាម្នាក់បានទេ ការយកជម្នះលើយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ និងសម្រេចបាននូវភាពសម្បូរសប្បាយជាមួយគ្នា ប្រការទាំងនេះជាបុព្វហេតុដ៏មហិមារបស់ប្រជាជាតិចិន ហើយក៏ជាភាពអស្ចារ្យរបស់ឧត្តមភាពរបបសង្គមនិយមផងដែរ ។
នៅថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋបាលជាតិអភិវឌ្ឍន៍ជនបទចិនបានបើកស្លាកជាផ្លូវការប្រការនេះមិនត្រឹមតែជាសញ្ញាកត់សម្គាល់ពីភាពជោគជ័យដោយគ្រប់ជ្រុងជ្រោយនៃការយកជម្នះលើយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិនប៉ុណ្ណោះទេថែមទាំងក៏ជាកិច្ចចាប់ផ្តើមនៃការស្តារវិបុលភាពជនបទដោយគ្រប់ជ្រុងជ្រោយ ធ្វើការតស៊ូថ្មីនិងឆ្ពោះទៅកាន់ជីវភាពរស់នៅកាន់តែល្អបវរផងដែរ ។ ដោយឡែក ការចៀសវាងកុំឱ្យត្រឡប់ទៅរកភាពក្រីក្រឡើងវិញ ទើបជាការលុបបំបាត់ភាពក្រីក្រពិតប្រាកដ ។ ជឿជាក់ថា បន្ទាប់ពីទទួលបានជោគជ័យក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ប្រជាជនចិនពិតជានឹងបន្តដើរតាមផ្លូវស្តារវិបុលភាពជនបទឱ្យបានល្អជាបន្តបន្ទាប់ ដើម្បីបើកទំព័រយុគសម័យថ្មីដែលមានភាពកាន់តែត្រចះត្រចង់ ៕