រដ្ឋបាលជាតិអភិវឌ្ឍន៍ជនបទចិនបើកស្លាកជាផ្លូវការ

2021-02-26 19:25:52 |ប្រភព:CRI

ថ្ងៃទី​២៥ ខែកុម្ភៈ ​ឆ្នាំ​២០២១ ​រដ្ឋបាល​ជាតិ​​អភិវឌ្ឍន៍​ជនបទ​ចិន​បាន​បើក​ស្លាក​ជា​ផ្លូវ​ការ​។​ចំណែក​ស្លាក​ “​ការិយាល័យ​ក្រុម​ការងារ​ដឹកនាំ​ការ​ជួយ​កាត់​បន្ថយ​​ភាព​ក្រីក្រ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​”​ត្រូវ​បាន​យក​ចេញ​ហើយ​។

ក្នុងនាម​ជា​អង្គភាព​សម្របសម្រួល​ការងារ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ ​ក្រុម​ការងារ​ដឹកនាំ​ការ​ជួយ​កាត់​បន្ថយ​​ភាពក្រីក្រ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​បង្កើត​ឡើង​នា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៨៦។​ការិយាល័យ​ក្រុម​ការងារ​ដឹកនាំ​ការ​ជួយ​កាត់​បន្ថយ​​ភាព​ក្រីក្រ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ទទួល​បន្ទុករ៉ាប់រង​​ការងារ​ប្រចាំ​ថ្ងៃ​នៃ​ក្រុមការងារ​។

ការ​បើក​​ស្លាក​ជា​ផ្លូវ​ការ​នៃ​រដ្ឋបាល​ជាតិ​​អភិវឌ្ឍន៍​ជនបទ​ចិន​មិនគ្រាន់​តែ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ប្រទេស​ចិន​បាន​​យក​ជោគ​ជ័យ​ក្នុង​​យុទ្ធនាការ​ពុះពារឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាពក្រីក្រ​​ប៉ុណ្ណោះទេ ក៏​ជា​ចំណុច​ចាប់​ផ្តើម​ថ្មី​នៃ​ការ​​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​ការ​អភិវឌ្ឍ​ជនបទ ​ដើម្បី​ឆ្ពោះទៅ​រក​ជីវភាព​រស់នៅ ​ថ្មី​និង​ការ​ខិតខំតស៊ូ​ថ្មី​ផងដែរ៕