កិច្ចប្រជុំលើកទី១៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ដែលបានបើកធ្វើនៅថ្ងៃទី១ខែមីនាបានសម្រេចថា កិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងបើកធ្វើនៅថ្ងៃទី៤ខែមីនាឆ្នាំ២០២១នៅទីក្រុងប៉េកាំង។របៀបវារៈសំខាន់នៃកិច្ចប្រជុំលើកនេះគឺ៖ស្តាប់និងពិភាក្សាអំពីរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងរបាយការណ៍ស្តីពីសភាពការណ៍នៃសេចក្តីស្នើច្បាប់បន្ទាប់ពីកិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ ក៏ដូចជាចូលរួមកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តាប់និងពិភាក្សាអំពីរបាយការណ៍ការងាររដ្ឋាភិបាលនិងរបាយការណ៍ផ្សេងទៀត ព្រមទាំងពិគ្រោះពិភាក្សាអំពីផែនការ៥ឆ្នាំទី១៤ស្តីពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម និងសេចក្តីព្រាងច្បាប់ស្តីពីទិសដៅរយៈពេលវែងឆ្នាំ២០៣៥។