ឆ្នាំ២០២០ ផលិតផលក្នុងស្រុករបស់សរុបចិនមានចំនួន ១០១,៥៩៨៦ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២,៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩

2021-03-01 18:31:25 |ប្រភព:CRI

រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយនូវ《របាយការណ៍ស្ថិតិសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គមក្នុងឆ្នាំ២០២០នៃសាធារណរដ្ឋប្រជាមានិតចិន》កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ 

តាមការគណនាជាជំហានដំបូងបានឱ្យដឹងថា ឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបរបស់ចិនមានចំនួន ១០១,៥៩៨៦ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២,៣ ភាគរយបើធៀបនឹងឆ្នាំ២០១៩។  ក្នុងនោះ  រួមមានកំណើន ៧,៧៧៥៤ ទ្រីលានយាន់ប្រាក់ចិនលើវិស័យឧស្សហកម្ម​ផ្នែក​ទីមួយ ដែលបានកើនឡើង ៣ ភាគរយ  ព្រមទាំងកំណើន ៣៨,៤២៥៥ ទ្រីលានយាន់ប្រាក់ចិនលើវិស័យឧស្សហកម្មផ្នែកទីពីរ ដែលបានកើនឡើង ២,៦ ភាគរយ និងកំណើន ៥៥,៣៩៧៧ ទ្រីលានយាន់ប្រាក់ចិនលើវិស័យឧស្សហកម្មផ្នែកទីបី ដែលបានកើនឡើង ២,១ ភាគរយ៕