ការរស់នៅថ្មីមានសុភមង្គលមកពីផ្លាស់ប្តូរផ្ទះ

2021-03-01 18:34:40 |ប្រភព:

មិនទាន់ដល់ពេលយប់ ទីធ្លាននៅសហគមន៍មូឈាងផ្លូវចុងភីង ស្រុកហ្វឺជីមានភាពមានភាពអ៊ូអរ ។ អ្នករស់នៅសហគមន៍ដោមូឈាងសម្រេចការងារមួយថ្ងៃ ហើយប្រមូលផ្តុំនៅទីនេះ ដើម្បីឈប់សម្រាក ។

ចូលទៅក្នុងផ្ទះរបស់លោក ហ្វាំន ឈាំងលាំង មានគ្រឿងសង្ហារឹមគ្រប់បែប និងស្អាតណាស់ ។ លោកនិយាយអំពីការរស់នៅពីមុននិងសព្វថ្ងៃនេះ គាត់សប្បាយចិត្តថា “ពេលមុន ផ្ទះយើងតែមានទំហំ ៤០ ម៉ែត្រ​ការ៉ា ​គ្រួសារ ​៥ នាក់រស់នៅជាមួយគ្នា សព្វថ្ងៃនេះ យើងអាចរស់នៅក្រុង ។”

នៅជិតសហគមន៍មានមន្ទីរពេទ្យ សាលា ផ្សារជាដើម ដូច្នេះ លោក ហ្វាំន ឈាំងលាំងមានចាប់អារម្មណ៍ថា គាត់ជាអ្នកក្រុងហើយ ។ ចំណាប់អារម្មណ៍របស់លោកក៏ជាចំណាប់អារម្មណ៍អ្នកធ្វើការនៅក្រៅជបបទ និងផ្លាស់ប្តូរនៅផ្ទះថ្មី ។

ក្រៅពីបរិស្ថានការរស់នៅផ្លាស់ប្តូរ ចំពោះប្រជាជនផ្លាស់ប្តូរផ្ទះនៅទីនេះ អ្វីសំខាន់គឺការផ្លាស់ប្តូរនូវវិថីការរស់នៅ និងមានចំណូលប្រាក់មានស្ថេរភាព ។  លោក ​​ហ្វាំន ឈាំងលាំងបានបញ្ជាក់ថា “ពេលមុន ប្រាក់ចំណូលរបស់ខ្ញុំមកពីដាំដំណាំ ក្នុងមួយឆ្នាំគ្មានលុយសល់ទេ ។ ​សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្រុមការល្បាត រាល់ខែមានប្រាក់ខែចំនួន ១៧០០ យាន់ ។”

គ្រួសារដូចលោក  ហ្វាំន ឈាំងលាំងដែលមានការរស់នៅកែប្រែយ៉ាងខ្លាំងច្រើនណាស់ នៅសហគមន៍មូឈាងមានគ្រួសារចំនួន ២៤៥៤ មនុស្សចំនួន ៩០៧៧ នាក់ជាគ្រួសារក្រីក្រដែលផ្លាស់ប្តូរផ្ទះនៅទីនេះ ។

ស្រុកហ្វឺជីតាមនយោបាយស្តីពីកាត់បន្ថយភាពក្រីក្រដោយផ្លាស់ប្តូរផ្ទះ បានសម្រេចឱ្យអ្នកក្រីក្រមានការរស់នៅល្អ និងការងារធ្វើ ហើយសម្រេចកាត់បន្ថយភាពក្រីក្រ ។ ក្នុងរយៈពេលអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៣” ស្រុកហ្វឺជីបានកសាងតំបន់ផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ១០២ មានគ្រួសារចំនួន ២៦២៦១ ​និងមនុស្សចំនួន ១០២៦៩៣ ​នាក់បានសម្រេចផ្លាស់ប្តូរផ្ទះ ហើយមានគ្រួសារក្រីក្រចំនួន ២១៤៧៥ និងមនុស្សចំនួន ​៨៣៦២៧ នាក់បានសម្រេចផ្លាស់ប្តូរផ្ទះ ​។

បកប្រែដោយ លូវ រ៉ុង