ទស្សនាវដ្តី« India Today»បានចុះផ្សាយដំណឹងកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ ចាក់តែមួយដូសដំបូងអង្អស់ដោយមានលក្ខខណ្ឌ ។ វ៉ាក់សាំងប្រភេទនេះគឺវ៉ាក់សាំងកូវីដ១៩ដែលសហការគ្នាសិក្សាស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនCanSino និងក្រុមការងារនៃបណ្ឌិត្យសភាយោធាចិនដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Chenwei ។ បន្ទាប់ពីការចាក់វ៉ាក់សាំងនេះរយៈពេល ១៤ ថ្ងៃ អាចទទួលបានប្រសិទ្ធភាពល្អប្រសើរក្នុងការទប់ទល់នឹងរោគសញ្ញាជាទូទៅនៃជំងឺកូវីដ ១៩ ។