ក្រសួង​ការបរទេស​ចិន​រំពឹង​ទុក​ថា​ អាមេរិក​នឹង​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បីលើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​

2021-03-02 17:49:15 |ប្រភព:

ជុំវិញ​ករណី​ដែល​កាលពី​ពេល​ថ្មីៗនេះ​ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជា​ច្រើន​រូប​បានបង្ហាញការព្រួយបារម្ភអំពីការប្រើកម្លាំង​បាយជ្រុល​ហួសហេតុ​របស់ប៉ូលីសអាមេរិក លោកWangWenbin អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ១ ខែមីនា​ថា​ ​មនុស្សគ្រប់រូបនៅលើពិភពលោក មិនថា​មាន​ពូជសាសន៍ ពណ៌សម្បុរ ភេទឬសញ្ជាតិណាមួយទេ​ គឺ​គួរ​តែ​ទទួល​បាន​ការ​គោរព​និង​ការ​ថែក​រក្សា​ សិទ្ធិមនុស្សគួរតែទទួល​បានការ​ការពារ ។ ប្រទេស​ចិន​រំពឹង​ទុក​ថា ​សហរដ្ឋអាមេរិកនឹងបោះបង់ចោលស្តង់ដារពីរ​ ព្រមនឹង​ចាត់វិធានការដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។

កាលពី​ថ្ងៃទី ២៦ ខែ​កុម្ភៈ អ្នកជំនាញផ្នែក​សិទ្ធិមនុស្សរបស់​អង្គការសហប្រជាជាតិចំនួន​ ២៣ រូប​បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែដោះស្រាយការអនុវត្តន៍ច្បាប់ដោយហិង្សារបស់កងកម្លាំង​ប៉ូលីស និងការរើសអើងជាតិសាសន៍ ព្រមទាំង​ចាត់វិធានការ​ដើម្បីធានាថាការប្រើប្រាស់កម្លាំង​បាយ​ជ្រុល​​ហួសហេតុមិនអាចគេចផុតពីការទទួល​​ទណ្ឌកម្មនោះ​ឡើយ​ ។