តើលោកអ្នកចាំរូបភាពនេះទេ ?
នៅខែកុម្ភៈ ឆ្នាំ ២០១៨ អ្នកសារព័ត៌មានបានជួបជាមួយក្មេងប្រុស ជីជឺជីជូ អាយុ ៩ ឆ្នាំ ជាជនជាតិយី គេកំពុងដើរក្នុងភ្នំព្រិល និងស្ពាយប្អូនប្រុសដែលមានអាយុ ១ ឆ្នាំ ដើម្បីរើផ្ទះជាមួយម្តាយ ។
សព្វថ្ងៃនេះ តើគ្រួសាររបស់“ក្មេងប្រុសលាំងសាន”នេះសុខសប្បាយទេ ? ក្រោយពីបុណ្យចូលឆ្នាំប្រពៃណីចិន អ្នកសារព័ត៌មាន បានទៅសម្ភាសន៍“ក្មេងប្រុសលាំងសាន”ម្តងទៀត ។
ដើរចេញពីភ្នំ ផ្លាស់ប្តូរផ្ទះថ្មី
គ្រួសាររបស់“ក្មេងប្រុសលាំងសាន”ធ្លាប់ស្នាក់នៅភូមិចាស់ ដែលមានរយៈកម្ពស់ ២៨០០ ម៉ែត្រ និងមានចម្ងាយ ៨០ គីឡូម៉ែត្រពីស្រុកស៊ីយូ បើជិះឡានទៅស្រុកត្រូវចំណាយពេល ៥ ម៉ោង បរិស្ថានរបស់ភូមិចាស់មិនល្អ គេរស់នៅទីនេះផ្អែកលើដាំដំឡូងបារាំង និងពោតដើម្បីជីវភាព ។
សព្វថ្ងៃ គ្រួសាររបស់“ក្មេងប្រុសលាំងសាន”ផ្លាស់ប្តូរទៅផ្ទះថ្មី ដែលស្ថិតនៅឃុំណាឈាង ស្រុកយូស៊ី មណ្ឌលស្វយ័តជនជាតិយីលាំងសាន ខេត្តស៊ីឈាង ចរាចរណ៍នៅទីនេះស្រួលណាស់ តែ ១០ នាទីនឹងទៅដល់ទីរួមស្រុក ។
“នៅក្រោមភ្នំពិតជាល្អណាស់ មានទីលានបាល់បោះពិតជាអស្ចារ្យ”
ចំពោះក្មេងប្រុស ជីជឺជីជូ និងបងប្អូន ការប្រាស់ប្តូរធំជាងគេក្រោយពីការរើផ្ទះគឺការអប់រំ ។
នៅក្នុងសាលា ក្មេងប្រុស ជីជឺជីជូ ចូលចិត្តកីឡាបាល់បោះ ទីលានបាល់បោះនៅក្នុងសាលា ប្រៀបដូចជាឆាកសម្រាប់ឱ្យគេបញ្ចេញកម្លាំង និងទំនុកចិត្តរបស់គេ ។ គេបានបញ្ជាក់ថា “នៅក្រោមភ្នំល្អណាស់ មានទីលានបាល់បោះដ៏ល្អអស្ចារ្យ ប៉ុន្តែនៅលើភ្នំគ្មាននោះទេ ។”
សព្វថ្ងៃនេះ ក្មេងប្រុស ជីជឺជីជូស្គាល់”ពិភពលោកខាងក្រៅ”កាន់តែច្រើន ។ នៅក្នុងផ្ទះមានទូរទស្សន៍ មានទូរស័ព្ទវៃឆ្លាត និងអ៊ីនធេណើត ៤G ។
សព្វថ្ងៃ ប្អូនស្រីរបស់ជីជឺជីជូ ចូលរួមក្រុមចម្រៀងនៅក្នុងសាលា ប្អូនប្រុសចូលសាលាមត្តេយ្យនៅភូមិថ្មី ។
ក្រោមគម្រោងការផ្តល់ការអប់រំកាតព្វកិច្ចដោយឥតគិតថ្លៃ ការផ្តល់បា្រក់ឧបត្ថម្ភ និងកែលម្អអាហារូបត្ថម្ភជាដើម បងប្អូនបីនាក់ធំឡើងដោយមានសុខភាពល្អ ។
ក្រោមនយោបាយស្តីពីការកាត់បន្ថយភាពក្រីក្រ វាសនារបស់គ្រួសាររបស់ជីជឺជីជូបានប្រាស់ប្តូរ ។
អ្កបកប្រែ 刘蓉