“凿井者,起于三寸之坎,以就万仞之深”
ការជីកអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ
ប្រទេសចិនបានខិតខំពុះពារឧបសគ្គយ៉ាងច្រើនទើបទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ
ជួបភ្នំត្រាយផ្លូវ ជួបទន្លេសង់ស្ពាន នេះជាការរៀបរាប់ដ៏រស់រវើកបំផុតចំពោះការងារដែលលោកអ្នកបានធ្វើ
សង្គមនិយមលក្ខណៈពិសេសចិនបានអភិវឌ្ឍតាមរបៀបនេះ
ការជីកអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ
អ្នកកសាងនិងអ្នកបន្តវេនសង្គមនិយម ត្រូវមានសីលធម៌ល្អនិងចំណេះដឹងខ្ពស់
យុវជនត្រូវបណ្តុះបណ្តាលស្មារតីខិតខំតស៊ូ
ពង្រឹងឧត្តមគតិ ប្រកាន់ខ្ជាប់ជំនឿចិត្ត មិនខ្លាចការលំបាក
ហ៊ានត្រួសត្រាយ តស៊ូយ៉ាងអង់អាច ដាច់ខាតមិនបោះបង់ចោល
ខិតខំតស៊ូដើម្បីសម្រេចសុបិនចិនដែលស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ជាឱកាសដ៏កម្រសម្រាប់ឆាកជីវិតយើងទាំងអស់គ្នា
យុវជនគ្រប់រូបសុទ្ធតែត្រូវឱ្យតម្លៃនិងថែរក្សាយុគសម័យដ៏អស្ចារ្យនេះ រួមគ្នាធ្វើជាអ្នកតស៊ូនៃយុគសម័យថ្មី
【ពន្យល់ដោយលោក Li Bo សាស្ត្រាចារ្យនៃសកលវិទ្យាល័យគរុកោសល្យណានជីង】
សម្តីទាំងនេះបានថ្លែងក្នុងពិធីសំណេះសំណាលរវាងលោកប្រធានរដ្ឋចិនស៊ីជីនភីងជាមួយគ្រូបង្រៀននិងនិស្សិតនៃសកលវិទ្យាល័យប៉េកាំង នាថ្ងៃទី២ខែឧសភាឆ្នាំ២០១៨
“凿井者 起于三寸之坎 以就万仞之深.”«ការជីកអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ»ជាប្រយោគល្បីល្បាញមួយឃ្លាដែលដកស្រង់ពីអត្ថបទរបស់លោកLiu Zhouនៃរជ្ជកាលខាងត្បូងនិងខាងជើងរបស់ចិន(420-589 CE).
ឃ្លាដើមគឺ៖ ភ្នំពូនឡើងពីដីមួយធុងរហូតខ្ពស់ដល់ទីកំពូល ខណៈអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់យូរៗទៅក៏នឹងជីកដល់ទីជម្រៅដែរ។
ពេលដកស្រង់ឃ្លានេះមកប្រើខ្ញុំតែងនឹកដល់បុព្វបុរសរាប់មិនអស់របស់ជនជាតិចិនយើង ដែលចាប់ផ្តើមតស៊ូពីវ័យក្មេង ធ្វើពីមូលដ្ឋានឡើងទៅ។
ឃ្លានេះមានន័យថា តម្លៃជីវិតប្រមូលផ្តុំឡើងពីការតស៊ូ។
ឱ្យតែប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុត យើងមុខជានឹងអាចសម្រេចភារកិច្ចនិងផ្តល់តម្លៃដល់ជីវិតមិនខាន៕