កាលពីថ្ងៃទី២ខែមីនា លោកLiuHuanXin អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងជនបទចិនបានថ្លែងក្នុងសន្និសីទកាសែតនៃការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា នៅឆ្នាំ២០២០ មានតំណាងនិងសមាជិកជាច្រើនរូបនៃសភាទាំងពីរចិនបានលើកឡើងសេចក្តីស្នើច្បាប់ស្តីពីការងារចត្តាឡីស័កសត្វ ដើម្បីបង្កើនកិច្ចកសាងប្រព័ន្ធប្រតិកម្មបន្ទាន់ស្តីពីចត្តាឡីស័កសត្វដើម្បីបង្ការនិងគ្រប់គ្រងជំងឺឆ្លងសត្វ និងបង្កើតប្រព័ន្ធប្រតិកម្មបន្ទាន់ចម្រុះស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងសត្វដើម្បីផ្តល់ការណែនាំសម្រាប់ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងសត្វ។ដូច្នេះ ស្ថាប័នមានពាក់ព័ន្ធនឹងបន្តបង្កើនកិច្ចកសាងប្រព័ន្ធប្រតិកម្មបន្ទាន់ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងសត្វដែលក្នុងនោះរួមទាំងចាត់ចែងនិងណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យធ្វើការងារបង្ការជំងឺឆ្លងនៅរដូវផ្ការីក និងធ្វើការពិនិត្យនិងធ្វើតេស្តលើសំណាកដោយទាន់ពេលវេលា កំណត់និងបោះពុម្ពផ្សាយផែនការត្រួតពិនិត្យជំងឺឆ្លងសត្វទូទាំងប្រទេសប្រចាំឆ្នាំ បង្កើនសមត្ថភាពការពារសត្វនិងរុក្ខជាតិនិងលើកកម្ពស់កម្រិតអនុវត្តដើម្បីពង្រឹងកិច្ចកសាងប្រព័ន្ធបង្ការជំងឺឆ្លងសត្វ។