តាមការផ្សាយដំណឹងនៃគណនី WeChat របស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានឱ្យដឹងថា សន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងបើកធ្វើនៅវេលាម៉ោង៣រសៀលថ្ងៃទី៣ខែមីនា លោកGuoWeiminអ្នកនាំពាក្យនៃមហាសន្និបាតនឹងធ្វើបទបង្ហាញអំពីស្ថានការណ៍ពាក់ព័ន្ធមហាសន្និបាតលើកនេះទៅកាន់ប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។
តាមការផ្សាយដំណឹងនៃគណនី WeChat របស់”មជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន”បានឱ្យដឹងថា កិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងបើកធ្វើសន្និសីទសារព័ត៌មាននៅសាលសន្និសីទនៃវិមានប្រជាជននៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៤ខែមីនា អ្នកនាំពាក្យនៃមហាសន្និបាតនឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធរបៀបវារៈនិងការងាររបស់មហាសន្និបាត។
សូមបញ្ជាក់ថាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដោយមានប្រសិទ្ធភាព រួមគ្នាការពារសុខភាពសាធារណៈ សន្និសីទសារព័ត៌មាននឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ ហើយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើការផ្សាយផ្ទាល់ ៕