មហាសន្និបាតប្រចាំ​ឆ្នាំ​២០២១នៃ​​សភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​បើក​ធ្វើ​​

2021-03-04 17:32:46 |ប្រភព:CRI

មហាសន្និបាតប្រចាំ​ឆ្នាំ​២០២១នៃ​​សភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​បើកធ្វើ​​នៅ​រសៀល​ថ្ងៃទី​ ៤ ខែ​មីនា​នៅក្រុង​ប៉េកាំង​ ថ្នាក់​ដឹកនាំ​បក្ស​និង​រដ្ឋ​ចិន​ មាន​លោក​ប្រធានរដ្ឋ​ស៊ីជីនភីង​ជាដើម​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ ។

លោកWangYang ប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជនទូទាំងប្រទេស​ចិន​បានតំណាង​ឱ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​​ធ្វើរបាយការណ៍​ការងារ​ជូន​អង្គប្រជុំ​ ដោយ​រំលឹក​ឡើង​វិញ​ពី​ការងារនៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​នៅ​ឆ្នាំ​២០២០ និងដាក់​ចេញ​ទិសដៅ​ការងារ​នៅឆ្នាំ​២០២១ ។

មហាសន្និបាត​​លើកនេះ​មានរយៈពេល ៧ ថ្ងៃ​ ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ចំនួន​ជាង​ ២១០០ រូប​ដែល​មកពី​គ្រប់​គណៈបក្ស ​អង្គភាព​​ ​ជនជាតិ​និង​មជ្ឈដ្ឋាន​នានា​នៃប្រទេស​ចិន​ ។ អង្គប្រជុំ​នឹង​ពិនិត្យ​ពិភាក្សា​ចំពោះរបាយការណ៍​ការងារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនទូទាំង​ប្រទេស​ និង​របាយការណ៍​ស្តី​ពី​សភាពការណ៍​នៃ​សេចក្តី​ស្នើ​ច្បាប់​ ក៏ដូច​ជា​នឹង​ចូលរួម​​មហាសន្និបាត​ប្រចាំ​ឆ្នាំ​២០២១នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទស​ចិន​ ដើម្បី​ស្តាប់​និង​ពិគ្រោះ​ពិភាក្សា​លើ​របាយការណ៍​ការងារ​រដ្ឋាភិបាលចិន ផែនការ​អភិវឌ្ឍន៍​​ ៥ ឆ្នាំ​ទី​ ១៤ នៃសេដ្ឋកិច្ច​ជាតិ​និង​សង្គម​ ព្រមនិង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​គោលដៅចក្ខុវិស័យ​រយៈពេល​វែង​ឆ្នាំ​២០៣៥ ។