ផែនការ ៥ ឆ្នាំទី ១៤ ទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ

2021-03-04 17:33:40 |ប្រភព:CRI

 ប្រទេស​ចិន​ជិតនឹង​​បើកធ្វើ​មហាសន្និបាតនៃសភា​ទាំង​ពីរ​ ដែលជាខណៈពេល​ដ៏​សំខាន់​នៃការ​ពិនិត្យ​ពិភាក្សា​អំពី​​របៀបវារៈ​នយោបាយ​ប្រចាំ​ឆ្នាំ​របស់ខ្លួន​​ ។​ ការ​បើក​ធ្វើ​មហាសន្និបាតនៃ​​សភា​ទាំង​ពីរ​ឆ្នាំ​​ ២០២១ នេះ​​ចំពេល​​​​​ចាប់​ផ្តើម​អនុវត្ត​ផែនការ​ ៥ ឆ្នាំទី ១៤  និង​ដំណើរ​​ថ្មី​នៃការ​កសាង​​ប្រទេស​សង្គមនិយមទំនើប​​ដោយ​គ្រប់ជ្រុងជ្រោយ ។ មហាសន្និបាត​នៃសភាតំណាង​ប្រជាជនទូទាំងប្រទេសចិន​នឹង​ធ្វើ​ការពិនិត្យ​ពិភាក្សា​ស្តីពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ​និងសេចក្តីព្រាងច្បាប់ស្តីពីទិសដៅរយៈពេលវែងឆ្នាំ២០៣៥ ។ ទីភ្នាក់ងារ​សារព័ត៌មាន​Ruterបាន​យល់​ឃើញថា វា​នឹងដាក់​ចេញ​​នូវ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ដែលកាន់​តែ​បៃតង និងប្រកបដោយ​​នវានុវត្តន៍​​សម្រាប់​ប្រទេសចិន​ ។

និយាយ​ជារួម សហគមន៍​អន្តរជាតិ​បាន​យក​ចិត្ត​ទុកដាក់​​ខ្ពស់​លើ ៤ ​​ចំណុច​​ខាងក្រោម ៖ ទីមួយ និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី​ដែល​មានដំណើរវិលជុំក្នុង​ស្រុក​និង​អន្តរជាតិ​​ ទី​ពីរ នវានុវត្តន៍​ដោយ​ម្ចាស់ការ​របស់ប្រទេសចិន​ ទីបី បញ្ហា​កំណត់​ស្តង់ដារ ការ​ប្រឆាំងភាពផ្តាច់មុខ និង​ការការពារ​កម្មសិទ្ធិបញ្ញា​ជាដើម​របស់ប្រទេសចិន​ ទីបួន តើ​ប្រទេស​ចិន​នឹង​សម្រេចការ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូនដោយ​របៀបណា?​