លោក កូ វីមីន បានឆ្លើយនឹងសំនួរអំពីវ៉ាក់សាំងកូវីដ១៩ពីអ្នកសារព័ត៌មានក្នុងមហាសន្និបាតថា រហូតដល់ចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ ជនជាតិចិនបានចាក់វ៉ាក់សាំងកូវីដ១៩ចំនួន ៥២ លានដូស ។ ប្រទេសចិនចាត់ទុកសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងកូវីដ១៩ គឺជាចំណុចសំខាន់បំផុត ។ ក្រុមហ៊ុនស្រាវជ្រាវវ៉ាក់សាំងកូវីដ១៩ តាមស្តង់ដារបច្ចេកទេស និងនីតិវិធី ហើយបានផ្សាព្វផ្សាយព័ត៌មាននៅគ្រប់ដំណាក់កាលសំខាន់ៗ ដូចជាការស្រាវជ្រាវ ការពិសោធន៍ ការប្រើប្រាស់បន្ទាន់ និងលក្ខណៈប្រើប្រាស់នៅទីផ្សារ ជាដើម។ មានប្រទេសជាច្រើនបានប្រើប្រាស់វ៉ាក់សាំងកូវីដ ដែលផលិតផលដោយប្រទេសចិន និងមានថ្នាក់ដឹកនាំប្រទេសជាច្រើន បាននាំមុខក្នុងការចាក់វាក់សាំងកូវីដ១៩របស់ប្រទេសចិន ដែលបានបង្ហាញឱ្យឃើញវ៉ាក់សាំងកូវីដដែលផលិតផលដោយប្រទេសចិនមានសុវត្ថិភាព និងប្រសិទ្ធភាព ។
អ្នកបកប្រែ ៖ 刘蓉