បទវិភាគ៖មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនគឺជាការរំពឹងទុករបស់ពិភពលោកដែលស្ថិតក្នុងចំណុចប្រសព្វនៃប្រវត្តិសាស្ត្

2021-03-05 17:11:29 |ប្រភព:

ថ្ងៃទី ​៤ ​ខែមីនា ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​របស់​ប្រទេសចិន​បាន​សម្ពោធបើក ​ហើយ​ពិភពលោក​ទាំងមូល​កំពុង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ទៅ​លើ​ប្រទេសចិន។​ឆ្នាំ ​២០២១ ​គឺជា​ខួប​ទី ​១០០ ​នៃ​ការបង្កើត​បក្សកុម្មុយនិស្តចិន ​ហើយ​ក៏ជា​ឆ្នាំទីមួយ​នៃ​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំទី ​១៤ ​និង​ដំណើរ​ថ្មី​នៃការ​កសាង​ប្រទេស​សង្គមនិយម​ទំនើប​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ផងដែរ។​តើ​ប្រទេសចិន​នឹង​គ្រោង​ផែនទីផ្លូវ​អភិវឌ្ឍន៍​ក្នុង​មួយ​រយៈកាល​នៅ​ពេល​អនាគត​ដោយ​របៀបណា?​ហើយ​ប្រទេសចិន​នឹង​នាំមក​នូវ​ផលប្រយោជន៍​អ្វីខ្លះ​ដល់​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក?​សហគមន៍អន្ដរជាតិ​រំពឹងទុក​ទទួល​ដំណឹង​ល្អ​ដែល​គួរ​ឱ្យ​មាន​ក្តី​រំភើប​កាន់តែច្រើន​ពី​សំណាក់​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ។​

"ផែនការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំទី ​១៤ ​"--​ឆ្នាំនេះ ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​របស់​ប្រទេស​ចិន​នឹង​ពិនិត្យ​ពិភាក្សា​អំពី​ផែនការ​អភិវឌ្ឍន៍​ជាតិ​ ៥ ឆ្នាំ​ទី​ ១៤​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​គោល​ដៅ​ចក្ខុវិស័យ​រយៈពេល​វែង​ឆ្នាំ ​២០៣៥​។​តាម​ការផ្សាយ​ដំណឹង​របស់​ប្រព័ន្ធ​សារព័ត៌មាន​បរទេស​ឱ្យ​ដឹង​ថា ​ប្រការនេះ​នឹង​ជា​ខ្លឹមសារមួយ​នៃ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​របស់​ប្រទេសចិន​ឆ្នាំនេះ​ដែល​ទទួល​ការយកចិត្តទុកដាក់​យ៉ាងទួលំទូលាយ។​ យោងតាម​ការផ្សាយដំណឹង​បានឱ្យ​ដឹងថា ​នៅឆ្នាំ​ ២០៣៥ ​ទំហំសេដ្ឋកិច្ច​សរុប​និង​ប្រាក់​ចំណូល​គិតជាមធ្យម​ក្នុង​មនុស្សម្នាក់ៗ​នៃ​ប្រទេសចិន​នឹង​កើន​ទ្វេដង​បើ​ប្រៀបធៀប​នឹង​ពេល​បច្ចុប្បន្ន ​ហើយ​គោលដៅនេះ​នឹង​សម្រេច​បាន​ក្រោម​ពាក្យសន្យា​របស់ចិន​ស្តីពី​ការ​សម្រេច​ឱ្យ​បាន​បញ្ឈប់​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​លើស​កម្រិត​នៅ​ត្រឹម​ឆ្នាំ ​២០៦០ ​។​បើ​និយាយ​ចំពោះ​ប្រទេសចិន ​នេះ​គឺជា​បញ្ហាប្រឈម​ដ៏​ធំ​ធេង​មួយ​។​

គោលដៅអភិវឌ្ឍន៍--ទំហំ​សេដ្ឋកិច្ច​សរុប​របស់​ចិន​ក្នុង​ឆ្នាំ ​២០២០ ​បាន​វាយ​ទម្លុះ ​១ ​រយ​ទ្រីលាន​យាន់​ប្រាក់​ចិន ​ហើយ​ផលិតផល​ក្នុងស្រុក​សរុប​បាន​កើន​ឡើង ​២.៣ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០១៩ ​។​ទោះបីជា​ទទួលរង​ផលប៉ះពាល់​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ​ ១៩ ​ក៏ដោយ ​ក៏ប៉ុន្តែ​ប្រទេសចិន​នៅតែ​បោះជំហាន​ទៅមខុ​ផ្ទុយនឹង​និន្នាការ​ដែល​ក្លាយ​ជា​អង្គភាព​សេដ្ឋកិច្ច​សំខាន់​តែ​មួយ​គត់លើ​ពិភពលោក​ដែល​បាន​សម្រេច​កំណើន​វិជ្ជមាន​។​ "២០៥៥ ​២០៤៩" ​ជា​តួលេខ​មួយចំនួន​ដែល​បាន​លើកឡើង​ក្នុង​ការផ្សាយដំណឹង​របស់​កាសែត《The ​Korea ​Economic ​Daily》​កាលពី​ថ្ងៃទី ​៣ ​ខែ​មីនា។​តាមការផ្សាយ​ដំណឹង​បាន​ឱ្យដឹងថា ​ប្រសិនបើ​សេដ្ឋកិច្ចចិន​កើនឡើង​ទ្វេដង​ម្តងទៀត​នៅឆ្នាំ ​២០៣៥ ​នោះ ​ប្រទេស​ចិន​នឹង​លើសពី​សហរដ្ឋអាមេរិក​ដែល​ក្លាយជា​ប្រទេសមហាអំណាច​ខាង​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក ​។​គោលដៅ​មួយទៀត​របស់​ចិន ​គឺ​នឹង​ខំប្រឹងឱ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក​ក្នុង​ខណៈពេល​ខួប​ទី ​១០០ ​នៃ​ការបង្កើត​សាធារណរដ្ឋប្រជាមា​និតចិន​នៅ​ត្រឹម​ឆ្នាំ ​២០៤៩ ​។​

ការច្នៃប្រឌិតថ្មី​ផែ្នក​បច្ចេកវិទ្យា​--​ចាប់តាំង​ពី​អនុវត្ត​"ផែនការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី​១៣" ​មក ​ប្រទេស​ចិន​បាន​ទទួល​សមិទ្ធផល​ប្រកបដោយ​លក្ខណៈសម្រេច​ក្នុងការ​កសាង​ប្រទេស​ជាតិ​បែប​ច្នៃប្រឌិត​ថ្មី​ដែល​បាន​បង្កើតជា​សភាពការណ៍​ដែល​ផ្តល់​ថាមវ័ន្ត​ដ៏​រឹងមាំ​ផែ្នក​បច្ចេកវិទ្យា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ការកែលម្អ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​និង​សន្តិសុខជាតិ​ជាដើម​។​នៅ​ឆ្នាំ ​២០២០ ​លទ្ធផល​ជា​ផ្លែ​ផ្កា​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​សំខាន់​ៗ​នៃ​ប្រទេសចិន ​ដូច​ជា ​យានអវកាស​វាស់ស្ទង់ ​Chang ​E-5 ​និង​យានអវកាស​វាស់​ស្ទង់​ផ្កាយ​អង្គារ ​Tian ​wen-1​ជា​ដើម​បាន​និង​កំពុង​គួរឱ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​បញ្ហា​ដែល​ថា ​"តើ​ប្រទេស​ចិន​នឹង​ពង្រឹង​និង​ពង្រីក​សមត្ថភាព​បច្ចេកវិទ្យាជាតិ​តាម​របៀប​ណា​"​នឹង​ក្លាយជា​ចំណុច​យកចិត្ត​ទុក​ដាក់​ជា​សកល​។​

ដោយសារ​ភាពទាក់ទាញ​នៃ​កំណើនសេដ្ឋកិច្ច​យ៉ាងឆាប់រហ័ស​របស់​ប្រទេស​ចិន​និង​ផែនការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំទី ​១៤ ​ដែល​ជិតនឹង​ប្រកាស​ដោយ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ ​បានជា​មូលធន​ជា​សកល​កំពុង​នាំគ្នា​ចូលក្នុង​ទីផ្សារ​ចិន។​គិត​មកទល់​ចុង​ខែកុម្ភៈ ​តម្លៃ​សរុប​នៃ​ប័ណ្ណរតនាគារ​ចិន​ដែល​កាន់កាប់​ដោយ​វិនិយោគិនបរទេស​បាន​លើសពី ​២ ​ទ្រីលាន​យាន់​ប្រាក់ចិន​ជា​លើកដំបូង​ដែល​បានបំបែក​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្រ្ត​ម្តង​ទៀត។​រំពឹងថា ​ផែន​ទី​ផ្លូវ​អភិវឌ្ឍ​នៅ​ពេល​អនាគត​ដែល​បង្ហាញ​ដោយ​ប្រទេសចិន​នឹង​បញ្ជូន​នូវ​សញ្ញា​វិជ្ជមាន​កាន់តែ​ច្រើន​ទៅកាន់​ពិភពលោក​និង​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទាំងមូល៕​