ទាក់ទិននឹងករណីដែលកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងពិនិត្យពិភាក្សាអំពី«សេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវរបបបោះឆ្នោតនៅតំបន់រដ្ឋបាលពិសេសហុងកុង» អ្នកនាំពាក្យនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងកាលពីថ្ងៃទី៤ខែមីនាថា បើចង់ធានាឱ្យ ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ អាចអនុវត្តប្រកបដោយស្ថិរភាពនិងយូរអង្វែង នោះត្រូវប្រកាន់ខ្ជាប់ជានិច្ចឱ្យ អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង នេះជាគោលការណ៍មូលដ្ឋានដែលពាក់ព័ន្ធនឹងអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ ក៏ដូចជាវិបុលភាពនិងស្ថិរភាពរយៈពេលយូររបស់ហុងកុងផងដែរ។
អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា បញ្ហាប្រព័ន្ធនយោបាយជាភារកិច្ចនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលមជ្ឈិម រដ្ឋាភិបាលមជ្ឈិមមានអំណាចនិងមានសមត្ថកិច្ចធ្វើវិសោធនកម្មនិងធ្វើឱ្យមានសុក្រឹតភាពនូវរបបបោះឆ្នោតនៅតំបន់រដ្ឋបាលពិសេសហុងកុង រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងគោរពសិទ្ធិដឹកនាំរបស់រដ្ឋាភិបាលមជ្ឈិមក្នុងការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធនយោបាយ ហើយនឹងអនុវត្តតាមសេចក្តីសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ។