សហព័ន្ធទីក្រុងទេសចរណ៍ពិភពលោកបានចេញផ្សាយរបាយការណ៍មួយដោយធ្វើការប៉ាន់ប្រមាណថា នៅឆ្នាំ ២០២១ ប្រាក់ចំណូលសរុបលើវិស័យទេសចរណ៍ពិភពលោកនឹងឡើងដល់ ៤.៥ទ្រីលានដុល្លារអាមេរិក ត្រូវជាជាង ៧០% នៃឆ្នាំ ២០១៩ ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិកបានងើបឡើងវិញលឿនបំផុត។
គួររំលឹកថា សហព័ន្ធទីក្រុងទេសចរណ៍ពិភពលោកគឺជាស្ថាប័នទេសចរណ៍អន្តរជាតិដំបូងបង្អស់លើពិភពលោកដែលទុកទីក្រុងជាតួអង្គសំខាន់។ របាយការណ៍ស្តីពី“ និន្នាការសេដ្ឋកិច្ចទេសចរណ៍ពិភពលោក (ឆ្នាំ២០២១)” ដែលចេញផ្សាយដោយអង្គការនេះបានបង្ហាញថាដោយសារតែរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ប្រាក់ចំណូលសរុបលើវិស័យទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់ពីសង្គ្រាមលោកលើកទី ២ មក។