សេចក្តីប្តេជ្ញាចិត្តរបស់មជ្ឈិមចិនដែលអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រង២”គឺមិនងាករេជាដាច់ខាតទេ ការអនុវត្តគោលនយោបាយអំពី “ជនហុងកុងគ្រប់គ្រងហុងកុង” “ជនម៉ាកាវគ្រប់គ្រងម៉ាកាវ”នឹងមិនកែប្រែនោះទេ។ របបបោះឆ្នោតរបស់ហុងកុងត្រូវសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែងដរបស់ហុងកុង ព្រមនិងបង្ហាញពីផលប្រយោជន៍ជាទួទៅនៃសង្គម ដើម្បីធានាឱ្យបងប្អូនជនរួមជាតិហុងកុងចូលរួមកិច្ចការនយោបាយយ៉ាងទូលំទូយានិងមានតុល្យភាព។ មិនថាការតាក់តែងនិងអនុវត្តច្បាប់សន្តិសុខជាតិហុងកុង ការលុបចោលសិទ្ធិរបស់សមាជិកមួយចំនួននៃសភានីតិប្បញ្ញត្តិ ឬមួយក៏ការធ្វើឱ្យមានសុក្រឹតភាពនូវរបបបោះឆ្នោតរបស់ហុងកុងក៏ដោយ គោលបំណងដើមនិងគោលដៅចុងបំផុតនៃសេចក្តីសម្រេចចិត្តរបស់មជ្ឈិមចិនសុទ្ធតែគឺដើម្បីធ្វើឱ្យគោលនយោបាយ “ប្រទេស១ប្រព័ន្ធគ្រប់គ្រង២”ត្រូវបានអនុវត្តដោយត្រឹមត្រូវ៕