លោកស្រី ចាំង គុយម៉ៃ អាយុ ១៧ ឆ្នាំ ។
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១ មហាសន្និបាតបូកសរុបលទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរស្តីពីសមិទ្ធផលនៃយុទ្ធនាការពុះពារលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិនបានរៀបចំនៅវិមានសភាប្រជាជនចិន លោកស្រី ចាំង គុយម៉ៃ បានទទួលប័ណ្ណសរសើរលើសមិទ្ធផលពុះពារលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិន។ ថ្ងៃនេះជាថ្ងៃទិវានារីអន្តរជាតិ សូមយើងមកមើលរូបភាពរបស់លោកស្រី ចាំង គុយម៉ៃជាមួយគ្នា ។
នៅឆ្នាំ ១៩៨៤ លោកស្រី ចាំង គុយម៉ៃ នៅក្រុងចុងទាន(ក្រុងសាំងគីលីឡា) ។
នៅឆ្នាំ១៩៧៤ លោកស្រី ចាំង គុយម៉ៃ និងបងស្រីចេញស្រុកកំណើតខេត្តហឺឡុងជាំងមកដល់ខេត្តយយូណាន ដើម្បីធ្វើការអប់រំ ពេលនោះ លោកស្រីទើបតែពេញវ័យ។ នៅឆ្នាំ១៩៧៥ លោកស្រី ចាំង គុយម៉ៃ ចាប់ផ្តើមធ្វើការ ។ នៅឆ្នាំ១៩៨៤ លោកស្រីទៅសាលាជីទីនៃមន្ទីរព្រៃឈើក្រុងចំទាន(ក្រុងសាំងគីលីឡា)ក្នុងការបង្រៀន គាត់ចាប់ផ្តើមធ្វើការតំាងពីឆ្នាំនោះ។ ក្នុងរយៈពេលធ្វើការ លោកស្រីបានចូលរួមការប្រឡងចូលមហាវិទ្យាល័យ នៅឆ្នាំ១៩៨៨ លោកស្រីចាប់ផ្តើមសិក្សានៅវិទ្យាល័យអប់រំលីជាំង (សាលាឧត្តមសិក្សាគរុកោសល្យលីជាំង) ។ ក្រោយពីលោកស្រីបានបញ្ចប់ការសិក្សា ត្រូវបានចាត់ទៅស្រុកហ្វាភីងក្រុងលីជាំង ហើយបានបង្រៀននៅអនុវិទ្យាល័យមជ្ឈមណ្ឌល និងអនុវិទ្យាល័យជនជាតិ ។
នៅឆ្នាំ ១៩៨៨ លោកស្រី ចាំង គុយម៉ៃ សិក្សានៅវិទ្យាល័យការអប់រំលីជាំង (សាលាឧត្តមសិក្សាគរុកោសល្យលីជាំង) ។
នៅឆ្នាំ២០០១ លោកស្រីជានាយកមណ្ឌលកុមារកំព្រាស្រុកហ្វាភីង លោកស្រីមិនគា្រន់តែយកចិត្តទុកដាក់ដល់ស្ថានភាពផ្លូវចិត្តរបស់កុមារប៉ុណ្ណោះទេ ថែមទាំងថែទាំសុខភាពរបស់កុមារទៀតផង ។ ប៉ុន្តែ សុខភាពរបស់លោកស្រីមិនសូវល្អទេ តែងតែទៅមណ្ឌលកុមារ និងមន្ទីរពេទ្យ ។ ក្នុងរយៈពេលនោះ លោកស្រីក៏បង្រៀននៅសាលា ការបង្រៀនក៏មិនឥតឈប់ឈរ ដូច្នេះ លោកស្រីបាននាំកូនបួន ប្រាំនាក់ទៅសាលា មានកុមារខ្លះមានអាយុតូចណាស់នៅមិនចេះដើរ លោកស្រីបានស្ពាយកុមារនោះ កុមារទាំងអស់ក្នុងមណ្ឌលកុមារកំព្រាហៅលោកស្រីជា”ម៉ែ” ។
នៅឆ្នាំ ១៩៩២ លោកស្រី ចាំង គុយម៉ៃ ទៅកំសាន្តនៅបឹងអឺហៃក្រុងតាលី ។
នៅខែកញ្ញា ឆ្នាំ ២០០៨ សាលានារីដែលបង្រៀនដោយមិនគិតថ្លៃបានបង្កើតឡើង គឺវិទ្យាល័យនារីស្រុកហ្វាភីង ចាប់ពីពេលនោះមក លោកស្រី ចាំង គុយម៉ៃ តែងតែឆ្លាស់គ្នាទៅមណ្ឌលកុមារកំព្រាកុមារ និងវិទ្យាល័យនារីស្រុកហ្វាភីង ។ រាល់ម៉ោង ៦ យប់ លោកស្រីចេញពីវិទ្យាល័យនារីស្រុកហ្វាភីងទៅមណ្ឌលកុមារកំព្រាកុមារ គ្មានថ្ងៃខាននោះទេ ។
នៅឆ្នាំ ១៩៩២ លោកស្រី ចាំង គុយម៉ៃ រាំជាមួយសិស្សនៅសួនមេអំបៅតាលី ។
នៅវិទ្យាល័យនារីស្រុកហ្វាភីង គេអាចរកឃើញលោកស្រី ចាំង គុយម៉ៃ នៅបន្ទប់សិក្សា ទីធ្លាកីឡា អគារសិក្សា បន្ទប់គេងរបស់សិស្សជាដើម ។
នៅឆ្នាំ ១៩៩៥ លោកស្រី ចាំង គុយម៉ៃ បង្រៀននៅអនុវិទ្យាល័យស៊ីចូវក្រុងតាលី និងថតរូបភាពជាមួយសិស្ស ។
រាល់ម៉ោង ៥ ព្រឹក លោកស្រីនឹងទៅអគារសិក្សាដើម្បីបើកទ្វារ និងភ្លើង ហើយពិនិត្យស្ថានភាពរបស់សិស្ស ។ ពេលលោកស្រីហត់ លោកស្រីនឹងសម្រាកលើកៅអីមួយភ្លែត។ ក្រោយពីសិស្សចេញពីរៀន លោកស្រីនឹងពិនិត្យអគារម្តងមួយជាន់ៗ ដើម្បីបញ្ជាក់ថា មានសុវត្ថិភាព ក្រោយមក លោកស្រីនឹងទៅបន្ទប់គេងដើម្បីមើលសិស្ស ។ លោកស្រីតែងតែធ្វើការរហូតដល់ពេលយប់ជ្រៅ ។
នៅឆ្នាំ ១៩៩២ លោកស្រី ចាំង គុយម៉ៃ បង្រៀននៅអនុវិទ្យាល័យជនជាតិហ្វាភីង ពេលនោះ លោកស្រីទើបបានធ្វើការវះកាត់លើកទី២ ។
នៅវិស្សមកាលធំ និងតូច លោកស្រី ចាំង គុយម៉ៃ ទៅផ្ទះរបស់សិស្ស ដើម្បីស្វែងយល់ពីស្ថានភាពរបស់សិស្ស និងដោះស្រាយបញ្ហារបស់សិស្ស ដោយមិនអនុញ្ញាតឱ្យសិស្សបោះបង់ការសិក្សាដោយសារមូលហេតុគ្រួសារនោះទេ។ តាំងពីវិទ្យាល័យនារីស្រុកហ្វាភីងបានបង្កើតឡើង លោកស្រី បានទៅដល់ផ្ទះរបស់សិស្សចំនួន ១៥៥០ គ្រួសារ នៅ ៤ ស្រុក ក្នុងក្រុងលីជាំង ដំណើរសរុបនេះមានចម្ងាយប្រមាណ ១១ ម៉ឺនគីឡូម៉ែត្រ។ ទោះបីជាលោកស្រីមានជំងឺប្រមាណ ១០ មុខ តែលោកស្រីតែងតែនិយាយថា “ក្នុងរយៈពេល ១០ ឆ្នាំ ខ្ញុំមិនអាចបំភ្លេចទម្លាប់នេះទេ ខ្ញុំទម្លាប់ទៅហើយ អាចតស៊ូបាន ។”
នៅឆ្នាំ ១៩៩២ លោកស្រី ចាំង គុយម៉ៃ មើលថែកុមារនៅមណ្ឌលកុមារកំព្រាកុមារស្រុកហ្វាភីង ។
នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ចាំង គុយម៉ៃ ពិនិត្យស្ថានភាពរបស់សិស្សរៀន ។
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី ចាំង គុយម៉ៃ ច្រៀងចម្រៀង”កោតសរសើរផ្កាហុងមៃ ”ជាមួយសិស្ស ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ មានសិស្សចំនួន ១៨០០ នាក់បានជាប់ក្នុងការប្រឡងចូលសាកលវិទ្យាល័យ ហើយចាកចេញចេញពីភ្នំ ។
រឿងនិទានរបស់លោកស្រី ចាំង គុយម៉ៃ ដូចជាចម្រៀងក្នុងនិទាឃរដូវដែលមានកម្លាំងទាក់ទាញដ៏ខ្លាំងក្លា ។
អ្នកបកប្រែ៖ 刘蓉