រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន៖រដ្ឋាភិបាលចិនបានឱ្យសច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់រួចរាល់ហើយ

2021-03-09 16:37:03 |ប្រភព:

ថ្ងៃ​ទី​៨ខែ​មីនា លោក​WangWentaoរដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ដែល​បានចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​៤​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​ទម្លាយ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន រដ្ឋាភិបាល​ចិន​បាន​ឱ្យ​សច្ចាប័នជា​ផ្លូវ​ការ​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ហៅ​កាត់RCEPរួច​រាល់​ហើយ​ ហើយ​រំពឹង​ថា ប្រទេស​ពាក់​ព័ន្ធ​ក៏​អាច​ពន្លឿន​ការ​ជំរុញ​ការ​អនុម័ត​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។

លោក​WangWentaoបាន​ថ្លែងថា ការ​ចុះ​ហត្ថលេខាលើRCEPមាន​សេចក្តី​ថា តំបន់​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​សរុប​១ភាគ​៣​លើ​ពិភពលោក​ទាំង​មូល​អាច​បង្កើត​ជា​ទី​ផ្សារ​ឯកភាព​ដ៏​ធំដែល​ពោរ​ពេញ​ទៅ​ដោយ​សក្តានុពល​និង​កម្លាំង​រស់​រវើក។ ទាក់​ទិន​នឹង​រឿង​នេះ ប្រទេស​ចិន​បាន​បង្កើត​ជា​ពិសេស​នូវ​យន្តការ​ការ​ងារ​ស្តីពី​ការ​ផ្តល់​សុពលភាព​និង​អនុវត្ត​RCEP។

លោក​WangWentaoបាន​ថ្លែង​បន្ត​ថា ប្រទេស​ចិន​កំពុង​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​ពន្លឿន​ការ​ជំរុញ​ការ​ងារ​បច្ចេកទេស។ បន្ទាប់​ពី​ការងារ​ត្រៀមគ្រប់​ផ្នែក​ត្រូវ​បាន​បញ្ចប់ ប្រទេស​ចិន​នឹង​ធ្វើ​កិច្ច​ពិគ្រោះ​ពិភាក្សា​គ្នា​ជា​មួយ​ប្រទេស​ពាក់​ព័ន្ធ ហើយបន្ទាប់​ពី​ធ្វើ​ការ​កំ​ណត់​បញ្ជាក់​ទៅ​វិញ​ទៅ​មក ក៏​អាច​អនុវត្ត​ភ្លាម​ក្នុង​ពេល​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរ​មាន​។​

គួរ​រំលឹក​ថា នៅ​ឆ្នាំ​២០២០ ក្នុង​បរិការណ៍​ដែល​ការ​បណ្តាក់​ទុន​ឆ្លង​ដែន​ដោយ​ផ្ទាល់​លើ​ពិភពលោក​ទាំង​មូល​នៅ​តែ​ស្ថិត​ក្នុង​ភាព​ថមថយចុះ​យ៉ាង​ខ្លាំង ការ​កៀរគរ​ទុន​បរទេស​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​ផ្ទុយ​នឹង​និន្នាការដែល​ឡើង​ដល់​១៤​ម៉ឺន​៤​ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក បាន​កើន​ឡើង​៤,៥%បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៩ដែល​បាន​បំបែក​កំណត់​ត្រាថ្មី​ក្នុង​ប្រវត្តិសាស្រ្ត ៕