វេទិកា​ប្រព័ន្ធ​សារព័ត៌មាន​និងធនាគារ​គំនិតស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​នៃ​មហាសន្និបាត​នៃ​សភាទាំងពីរ​របស់ចិន​ឆ្នាំ២០២១​បានបើកធ្វើ​​

2021-03-09 16:38:36 |ប្រភព:

កាលពី​ថ្ងៃទី៨ខែមីនា​ វេទិកាប្រព័ន្ធ​សារព័ត៌មាន​​និង​ធនាគារ​គំនិត​ស្តីពីការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​នៃ​មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​ឆ្នាំ២០២១​ដែលរៀបចំ​ដោយ​រដ្ឋបាល​បោះពុម្ព​ផ្សាយជា​ភាសាបរទេស​នៃប្រទេសចិន​បានបើកធ្វើ​នៅក្រុងប៉េកាំង​ ។ អតីត​អ្នកនយោបាយ​សំខាន់ៗ​​ ​អ្នកជំនាញនិង​បញ្ញវ័ន្តល្បីឈ្មោះ​ជិត២០រូបដែល​មកពីប្រទេសចិន​ បារាំងនិង​រុស្ស៊ីជា​ដើមបាន​ផ្លាស់ប្តូរ​មតិយោបល់​យ៉ាង​ស៊ីជម្រៅ​អំពីបញ្ហាប្រឈម​ជាសកល ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិនិង​ការរំពឹងទុកចំពោះ​ប្រទេសចិន​ក្នុងយុគសម័យ​បន្ទាប់ពី​បញ្ចប់​ជំងឺកូវីដ​១៩ជាដើម​តាមរបៀប​អនឡាញនិង​នៅកន្លែងផ្ទាល់​ ។

លោក ​Du ​Zhanyuan ​ប្រធាន​រដ្ឋបាល​បោះពុម្ព​ផ្សាយជា​ភាសា​បរទេស​នៃប្រទេសចិន​បានថ្លែងថា ​ចាប់តាំងពី​ផ្ទុះជំងឺកូវីដ១៩​​មក​ សេដ្ឋកិច្ច​ពិភពលោក​បានរងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែល​តម្រូវ​ឱ្យ​ប្រទេសនានា​ជួយគ្នា​ទៅវិញទៅមក ​ធ្វើកិច្ចសហប្រតិបត្តិការ​និងរួមគ្នា​ទប់ទល់នឹង​បញ្ហាប្រឈម​ជាសកល​​ ​។ ក្នុង​យុគសម័យ​បន្ទាប់ពី​បញ្ចប់​ជំងឺ​កូវីដ១៩ ​សេដ្ឋកិច្ច​ប្រទេសចិន​បានបង្ហាញពី​ភាពធន់​យ៉ាងខ្លាំង​ ចិនមាន​ជំនឿចិត្តលើ​ការអភិវឌ្ឍ​របស់ខ្លួន​ ហើយក៏​រំពឹងទុក​អាច​ចែករំលែក​ឱកាសនិង​សមិទ្ធផល​អភិវឌ្ឍន៍​ជាមួយ​ប្រទេសនានា​លើពិភពលោក​តាមរយៈ​ការពិភាក្សា​ជាមួយគ្នា​និងកសាង​ជាមួយគ្នា​ផងគ្នា ។

ភ្ញៀវកិត្តិយស​ដែលចូលរួម​កិច្ចប្រជុំបាន​ផ្តួចផ្តើម​គំនិតថា​ ដើម្បី​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​នូវអភិបាលកិច្ច​សកល​ ប្រទេសនានា​គួរតែអនុវត្ត​និងគាំពារ​ពហុភាគីនិយម​ កសាង​សេដ្ឋកិច្ច​ពិភពលោក​ដែលបើកទូលាយ​និង​ប្រកបដោយ​បរិយាប័ន្ន ​សំដៅ​ជំរុញ​សេដ្ឋកិច្ច​សកល​ឱ្យងើបឡើងវិញ​ និងពួតដៃគ្នា​ទប់ទល់នឹង​បញ្ហាប្រឈម​ជាសកល ។