ប្រព័ន្ធសារព័ត៌មានបរទេសបានកោតសរសើរចំពោះប្រទេសចិនដែលបានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិខាងវ៉ាក់សាំងជំងឺកូវីដ ១៩

2021-03-09 16:39:36 |ប្រភព:

នាពេល​បច្ចុប្បន្ននេះ ​ប្រទេសចិន​បាន​និង​កំពុង​ផ្តល់​ជំនួយ​ឥតសំណង​នូវ​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ​​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ​៦៩ ​ដែល​មាន​តម្រូវ​ការ​ជា​បន្ទាន់។​ព្រម​ជាមួយ​គ្នានេះ ​ក៏​បាន​នាំ​ចេញ​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​ចំនួន ​៤៣ ​ផងដែរ។​ប្រព័ន្ធសារព័ត៌មាន​នៃ​ប្រទេសជាច្រើន​បាន​ផ្សព្វ​ផ្សាយ​យ៉ាងសកម្ម​អំពី​ការ​រួមចំណែក​របស់ចិន​ក្នុង​ការ​ជំរុញ​វ៉ាក់សាំង​ឱ្យ​ក្លាយ​ជា​ផលិតផល​សាធារណៈ​ជាសកល​និង​ជំរុញ​ការចែកចាយ​និង​ប្រើប្រាស់​វ៉ាក់សាំង​ដោយ​ស្មើភាព​នៅ​ទូទាំង​ពិភពលោក។​

តាម​ការផ្សាយ​ដំណឹង​របស់​កាសែត《 ​Egypt ​Today》នៃ​ប្រទេស​អេហ្ស៊ីបបាន​ឱ្យដឹងថា ​កិច្ចសហ​ប្រតិបត្តិការ​ខាង​វ៉ាក់សាំង​រវាង​ប្រទេស​អារ៉ាប់​និង​ចិន​នឹង​បង្កើន​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺឆ្លង​របស់​ប្រទេស​អារ៉ាប់ ​ក៏ដូចជា​ពង្រឹង​ទំនាក់​ទំនង​សហប្រតិបត្តិការ​មិត្តភាព​ប្រពៃណី​រវាង​ប្រទេសអារ៉ាប់​និង​ចិន​ថែមមួយ​កម្រិត​ទៀត។​

តាម​ការផ្សាយ​ដំណឹង​របស់​កាសែត《 ​Financial ​Times》អង់គ្លេស​បាន​ឱ្យដឹង​ថា ​ប្រទេស​ចិន​បាន​សន្យាថា ​នឹង​ធ្វើឱ្យ​វ៉ាក់សាំង​ជំងឺកូវីដ ​១៩ ​ជា​ផលិតផល​សាធារណៈ​ជា​សកល ​ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការ​បង្ការ​និងគ្រប់គ្រង​ការរីករាល​ដាល​នៃ​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក។​

វេបសាយ​កាសែត​《Wall ​Street ​Journal》នៃ​អាមេរិក​បាន​ចុះ​ផ្សាយ​អត្ថបទ​ថា ​ពី​អាមេរិក​ឡាទីន​ដល់​ទ្វីបអាហ្រ្វិក ​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​សុទ្ធតែ​មាន​ការ​រំពឹងទុក​ទៅលើ​វ៉ាក់​សាំង​ជំងឺកូវីដ​ ១៩ ​របស់ចិន។​រដ្ឋាភិបាលចិន​លើកទឹកចិត្ត​ព្រមនិង​គាំទ្រ​ដល់​សហគ្រាស​ចិន​ក្នុង​ការនាំចេញ​វ៉ាក់សាំង​ទៅកាន់​បណ្តាប្រទេសនានា​ដែល​មានបំណង​ទិញ​វ៉ាក់សាំង​ចិន ​ហើយ​ក្នុងពេល​ដំណាលគ្នា​ក៏​បាន​ផ្តល់​ជំនួយ​​វ៉ាក់សាំង​ដល់​ប្រទេស​ដែល​មិន​សូវ​ធូរធារ​ផង​ដែរ៕​