ខ្សែរតបាត់ហើយ

2021-03-09 17:44:53 |ប្រភព:



ពេលរំលឹកឡើងវិញការជិះខ្សែរតឆ្លងទន្លេ លោក តឺង ឈានទឺ នៅតែភ័យខ្លាច ការជិះខ្សែរតឆ្លងទន្លេគេត្រូវជិះនៅលើអាកាស លើក្បាល​មានពពកស ក្រោមជើងមានទន្លេដែលទឹកគួចខ្លាំង ហើយត្រចៀកវិញលឺតែសំឡេងខ្យល់។

លោក តឺង ឈានទឺ ជាគ្រូពទ្យរបស់ភូមិឡាម៉ាទុ ឃុំយីលាំង ស្រុកហ្វូកាង ​ខេត្តយូណាន គាត់ធ្វើការរយៈពេល ៣៨ ឆ្នាំហើយ ក្នុងនោះ​រយៈពេល ២៨ ឆ្នាំគឺគាត់បានជិះខ្សែរតទៅវិញទៅមកមាត់ទន្លេនូជាំង។

ថ្ងៃមួយ ម៉ោង​ ៩​ យប់ ទូរស័ព្ទមន្ទីរពេទ្យក្នុងភូមិបន្លឺឡើង មានអ្នកយំថា “តឺង ប៉ាវឆា ធ្លាក់ពីលើភ្នំពេលធ្វើការ ភ្នែកឆ្វេង​មានរបួស មុខចេញសុទ្ធតែឈាម ។”

ផ្ទះរបស់ តឺង ប៉ាវឆា នៅត្រើយម្ខាងនៃមន្ទីរពេទ្យភូមិ គ្រូពេទ្យ តឺង ឈានទឺ ឆាប់រត់ទៅជិះខ្សែរត គាត់ស្ពាយថ្នាំលើស្មា ខ្សែចងចង្កេះ ដៃចាប់ខ្សែរត ហើយឆ្ពោះទៅមុខដោយសារទំនាញផែនដី ​។

ប៉ុន្តែ នៅខាងមុខទន្លេ គ្មានគេទទួលគាត់ទេ ជង្គង់ខាងស្តាំបុកថ្ម ចេញឈាមជាច្រើន ។ ក្រោយឆ្លងកាត់ទន្លេ ត្រូវដើរមួយម៉ោង ទើបអាចដល់ផ្ទះរបស់ តឺង ប៉ាវឆា ។

ក្រោយការព្យាបាលពីគ្រូពទ្យ តឺង ឈានទឺ ​​ ​ភ្នែករបស់ តឺង ប៉ាវឆា អាចជួយសង្គ្រោះបាន។ ប៉ុន្តែ  ជង្គង់ខាងស្តាំរបស់គ្រូពេទ្យតឺង ឈានទឺ សល់ស្នាមធំមួយប៉ុនមេដៃ ។

ប៉ុន្មានឆ្នាំមកនេះ គ្រូពេទ្យ តឺង ឈានទឺ បានជិះខ្សែរតជាច្រើនដងមិនថាថ្ងៃយប់ ឬភ្លៀងធ្លាក់នោះទេ។


សព្វថ្ងៃនេះ ផ្លូវក្នុងភូមិបានជួសជុលហើយ ផ្លូវភ្ជាប់ដល់គ្រួសារនីមួយៗ ហើយមានស្ពានមួយសម្រាប់មនុស្ស ​និងសេះ ស្ពានមួយទៀតសម្រាប់រថយន្ត ។ ពេលមានស្ថានភាពអាសន្ន  គ្រូពទ្យតឺង ឈានទឺ នឹងជិះរថយន្តទៅភូមិឆ្ងាយជាងគេ ។ ពីមុន ដើរទៅភូមិឆ្ងាយជាងគេ ត្រូវប្រើពេល ៤ម៉ោងទៅ ៥ ម៉ោង សព្វថ្ងៃចំណាយតែ ៣០ នាទីដល់៤០នាទី ។

ផ្លូវត្រូវបានជួសជុលហើយ ផលិតផលក្នុងភ្នំក៏លក់ចេញបានល្អ មានអ្នកទេសចរមកកម្សាន្តក្នុងភូមិ ហើយសេដ្ឋកិច្ចក៏ល្អឡើងដែរ ។ សព្វថ្ងៃ ​ភូមិឡាម៉ាទុបានកាត់បន្ថយភាពក្រីក្រហើយ ។ គ្រូពេទ្យ តឺង ឈានទឺ បានបញ្ជាក់ថា “ក្រោយពីខ្សែរតក្លាយជាកម្មវិធីមួយក្នុងទេសចរណ៍ភូមិ គ្មានអ្នកណាជិះខ្សែរតឆ្លងទន្លេទៀតទេ ។”

មិនត្រឹមតែ​ភូមិឡាម៉ាទុ ប៉ុណ្ណោះទេ សព្វថ្ងៃនេះ នៅតាមទន្លេនូជាំងមានស្ពានជាច្រើន ទោះបីជាស្ពាន Arch ឬស្ពានព្យួរ ទាំងអស់ជាទេសភាពដ៏ស្រស់ស្អាត ។

អ្នកបកប្រែ៖刘蓉