ប្រទេស​ចិននិងរុស្ស៊ីចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់ស្តីពី​ការសហការកសាងស្ថានីយសិក្សា​ស្រាវជ្រាវភពព្រះចន្ទ​អន្តរជាតិ

2021-03-10 17:24:48 |ប្រភព:CRI

ថ្ងៃទី ៩ ខែ មីនា អនុលោម​តាម​ការ​អនុម័តនៃរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​លោក​ Zhang​ Kejian ប្រធាននៃរដ្ឋបាលជាតិ​អវកាស​ចិននិងលោក Dmitry Rogozin ប្រធាន​​ក្រុមហ៊ុន​អវកាសជាតិរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈ​​យោគយល់ស្តីពី​ការសហការកសាងស្ថានីយសិក្សា​ស្រាវជ្រាវភពព្រះចន្ទ​អន្តរជាតិរវាងរដ្ឋាភិបាល​ចិន​និង​រុស្ស៊ីក្នុងកិច្ចប្រជុំតាមវីដេអូ ​រដ្ឋបាលជាតិ​អវកាស​​​ចិន​និងក្រុមហ៊ុន​អវកាសជាតិរុស្ស៊ីនឹង​ជំរុញ​កិច្ចសហប្រតិបត្តិការយ៉ាង​​ទូលំទូលាយ​លើការកសាងស្ថានីយ៍សិក្សា​ស្រាវជ្រាវភពព្រះចន្ទ​អន្តរជាតិ​ និងបើកទូលាយ​ចំពោះ​ប្រទេស​និង​ដៃគូ​អន្តរជាតិ​ដែល​មានចំណប់អារម្មណ៍ ក៏ដូចជាពង្រឹងនិងពង្រីកការ​ផ្លាស់ប្តូរ​លើវិស័យ​សិក្សារ​ស្រាវជ្រាវអំពី​​​វិទ្យាសាស្ត្រ​ ដើម្បីជំរុញ​ឱ្យ​មនុស្សជាតិទាំងមូល​អាច​រុករកនិងប្រើប្រាស់លំហ​កាស​ដោយសន្តិភាព ៕