បទវិភាគ៖​មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​ស្វែងរក ​“ប្រជាធិបតេយ្យ​បែបចិន”​

2021-03-11 16:34:39 |ប្រភព:CRI

ល្បឿន​កំណើននៃ​​ផលិតផល​ក្នុងស្រុក​សរុបរបស់ចិន​នៅឆ្នាំ២០២១​ត្រូវកំណត់​លើសពី​៦ភាគរយ ​ទំហំ​សេដ្ឋកិច្ច​សរុប​និង​ចំណូល​គិតជាមធ្យម​របស់មនុស្ស​ម្នាក់ៗ​នៃ​ប្រទេសចិន​នឹងកើន​ទ្វេដង​នៅឆ្នាំ​២០៣៥ ​ការចំណាយ​ខាង​ការសិក្សា​ស្រាវជ្រាវ​ជាមូលដ្ឋាន​ថ្នាក់មជ្ឈិម​កើនឡើង​១០.៦ភាគរយ​ ប័ណ្ណបំណុល​ពិសេសនៃ​រដ្ឋបាលក្នុង​តំបន់កើន​ឡើង៣.៦៥​ទ្រីលានយាន់​ប្រាក់​ចិនល។ល ​ប្រការទាំងនេះ​ជាពាក្យសន្យាថ្មី​បំផុតដែល​លោក​លីខឹឈាង​ នាយករដ្ឋមន្ត្រី​ចិនបាន​ធ្វើក្នុង​របាយការណ៍​ការងារ​រដ្ឋាភិបាល ។ 

អ្នកផង​ទាំងពួង​យកចិត្តទុកដាក់​ពីអ្វី រំពឹងទុក​ពីអ្វី​ នោះ​មហាសន្និបាត​នៃសភាទាំង​ពីររបស់ចិន​ក៏ផ្តោតសំខាន់​និង​ពិគ្រោះ​ពិភាក្សា​ពីរឿងនោះដែរ​ ។​ មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​ថ្ងៃនេះគឺជា​ស្ថានភាព​នយោបាយ​ដែល​ពោរពេញ​ទៅដោយ​ភាពរស់​រវើកមួយបែប​ ។ ឆ្លងតាម​រយៈ​មហាសន្និបាត​នៃសភា​ទាំងពីរ​ យើង​អាច​មើលឃើញថា​ រដ្ឋាភិបាល​មជ្ឈិមចិន​បាន​ដឹងពី​សេចក្តី​ត្រូវការ​របស់​ប្រជាជន​​​ចំនួន១ពាន់​៤រយលាន​នាក់​នៅគ្រប់​ទីកន្លែង​​ ។ ឆ្លងតាម​រយៈ​មហាសន្និបាត​នៃសភា​ទាំងពីរ​​ យើងអាច​ចាប់អារម្មណ៍ថា ​ប្រព័ន្ធ​របប​នយោបាយ​ដែលបង្កើត​ឡើងពីដីធ្លី​សង្គមចិន​ពោរពេញទៅដោយ​ភាពរស់រវើក​និង​ភាពផុលផុស​ ។

ក៏ដូចគ្នា​នឹងឆ្នាំមុនៗដែរ “​មហាសន្និបាត​ដ៏ឱឡារិក​ដែល​បើកធ្វើ​នៅ​រដូវផ្ការីក”​លើកនេះ​ត្រូវគេ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ ។ ប្រព័ន្ធ​សារព័ត៌មាន​សកលនាំគ្នា​ផ្តោតសំខាន់​ទៅលើ​មហាសន្និបាត​នៃ​សភាទាំងពីរ​របស់ចិន​ ។ មាន​ប្រព័ន្ធសារព័ត៌មាន​ប៉ែកខាង​លិចបង្ហាញថា ​តាមពិតទៅ ​“ចិនអាចរៀបចំ​ធ្វើមហាសន្និបាត​នៃសភាទាំងពីរ​​ ​ក៏ជា​ជ័យជំនះ​ម្យ៉ាងហើយ ​។”អាចនិយាយ​ដោយមិន​អួតអាងថា​ មហាសន្និបាត​នៃសភាទាំងពីរ​របស់​ចិនបាន​ទាក់ទាញ​ក្រសែចក្ខុ​របស់ទូទាំង​ពិភពលោក​ អ្នកផង​ទាំងពួង​សុទ្ធតែចង់​ឃើញ​ពេលអនាគត​ពីក្នុងករណីនេះ ។

មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​ជាការបង្ហាញ​ពី​ពិធី​នៃ​ប្រព័ន្ធ​របបនយោបាយ​សង្គមនិយម​ប្រកបដោយ​លក្ខណៈ​ពិសេសចិន​ ជាការដំណើរការ​ជាក់ស្តែង​មួយនៃ “​ប្រជាធិបតេយ្យ​បែបចិន” ។ ​តម្រូវការ​និងសំណូមពរនៃ​ក្រុម​មនុស្ស​នានាក្នុង​សង្គមព្រម​និងបញ្ហា​ប្រឈម​ក្នុង​ការអភិវឌ្ឍ​ជាក់ស្តែង​ត្រូវបាន​បង្ហាញដោយចំហនិង​មាន​របៀបរៀបរយ​លើ​វេទិកានេះ​ ។ ប្រមូលផ្តុំ​គំនិត​ឯកភាពរួម​ក្នុង​កិច្ចសន្ទនាគ្នា​ ស្វែងរកចម្លើយក្នុងការពិភាក្សា​ជាមួយគ្នា ​ដោយ​ពឹងផ្អែក​លើ​ប្រព័ន្ធរបប​ដែល​ប្រកបដោយ​លក្ខណៈ​ពិសេស​របស់ចិន​នេះ ​បាន​ធានា​ប្រជាជន​អាចចូលរួម​អភិបាលកិច្ចជាតិ​និង​សង្គម​យ៉ាងទូលំទូលាយ ។

ឆ្លងតាម​រយៈ​មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិនឆ្នាំនេះ​ តើ​ធ្វើយ៉ាងណា​ទើបអាច​កាត់បន្ថយបន្ទុករបស់កូនទោលក្នុងការថែទាំ​មនុស្ស​ចាស់ដែល​កើតជំងឺ​ តើ​ធ្វើយ៉ាងណា​ទើបអាច​ធានាសិទ្ធិនិង​ផលប្រយោជន៍​ពលកម្មរបស់​ក្រុមពលករ​ដែលធ្វើ​ការងារ​ដោយ​សេរី ​និងតើ​ត្រូវកែសម្រួល​គោលនយោបាយ​អំពី​ពន្ធ​លើប្រាក់ចំណូល​បុគ្គល​ដើម្បីជំរុញ​ការប្រើប្រាស់​ថែមមួយ​កម្រិតទៀត​តាម​របៀបណា​ ។ ប៉ុន្មានឆ្នាំ​កន្លងទៅនេះ​ បញ្ហាយុគសម័យ​ជាច្រើនដែល​ពាក់ព័ន្ធនឹង​ផែនការជាតិ​និងជីវភាព​រស់នៅរបស់​ប្រជាជន​ត្រូវបាន​ដោះស្រាយ​នៅទីចុងបំផុត​បន្ទាប់ពី​ការពិគ្រោះ​ពិភាក្សា​របស់​មហាសន្និបាត​នៃសភាទាំងពីរ​ដែល​បានក្លាយជា​ខ្លឹមសារ​នៃការអភិវឌ្ឍ​សង្គម ។

ប្រជាធិបតេយ្យ​មិនមែនជា​វត្ថុតែងលម្អ​នោះទេ ​តែត្រូវប្រើប្រាស់​ក្នុង​ការដោះស្រាយ​បញ្ហា​របស់​ប្រជាជន​ ។ ប៉ុន្មានឆ្នាំ​កន្លងទៅនេះ​ និន្នាការ​យ៉ាង​ច្បាស់លាស់នៃ​មហាសន្និបាតនៃ​សភាទាំងពីរ​របស់ចិនគឺ​កាន់តែយកចិត្ត​ទុកដាក់ដល់​កម្រិតបើក​ទូលាយនិង​ចូលរួម ​។ “ការយក​បទសម្ភាសន៍​ជាមួយរដ្ឋមន្ត្រី​” “ការយក​បទសម្ភាសន៍​ជាមួយសមាជិក​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន”​និង “ការយក​បទសម្ភាសន៍​ជាមួយតំណាង​ប្រជាជន​នៃសភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន​”​ត្រូវបាន​ដាក់ចេញ​ជាបន្តបន្ទាប់ ​វេទិកាដូច​ជា “ខ្ញុំ​មាន​ពាក្យសម្តី​ចង់ជំរាបជូន​នាយករដ្ឋមន្ត្រី”​ជាដើម​នាំឱ្យសំឡេង​របស់អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីនធើណេតត្រូវ​បញ្ជូនទៅដល់​មហាសន្និបាត​នៃសភាទាំងពីរ​ ដែលជំរុញ​ឱ្យអ្នកប្រើ​ប្រាស់​បណ្តាញ​អ៊ីនធើណេត​ចូលរួម​យ៉ាងសកម្មនូវ​ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ​ថែមមួយកម្រិតទៀត ។

ប្រវត្តិសាស្ត្រ​បានបញ្ជាក់​រួចរាល់ហើយថា ​“ប្រជាធិបតេយ្យ​បែបចិន”គឺ​មាន​ប្រសិទ្ធភាពល្អ ។​ ក្នុងបរិការណ៍ថ្មី ​បន្តជំរុញ​ប្រសិទ្ធភាព​នៃប្រព័ន្ធរបប​ យើងមុខជា​អាច​ប្រមូលផ្តុំ​កម្លាំង​កាយចិត្ត​ឱ្យបាន​កាន់តែល្អ​ ដើម្បី​សរសេររឿងរ៉ាវ​ប្រទេសចិន​ដែលពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​កាន់តែច្រើន​ឡើងៗ​ជាមិនខាន ៕