អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកអំពាវនាវឱ្យពាណិជ្ជករផលិតវ៉ាក់សាំងជំងឺកូវីដ១៩បង្កើនបរិមាណផលិតកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍

2021-03-11 16:36:34 |ប្រភព:CRI

ថ្ងៃ​ទី​៩​ខែ​មីនា លោកស្រីOkonjo-Iwealaអគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​អំពាវនាវ​ឱ្យពាណិជ្ជករ​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ពង្រីក​ទ្រង់​ទ្រាយ​ផលិតកម្ម​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ទប់ទល់នឹង​បញ្ហា​កង្វះ​ខាតវ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។

ពេល​ចូល​រួម​កិច្ច​ប្រជុំ​តាម​អនឡាញ​ស្តីពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​វ៉ាក់សាំង​ជំងឺកូវី១៩និង​ការ​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ជា​សកលដែល​បើធ្វើ​នៅ​ក្រុង​ហ្សឺណែវ លោកស្រីOkonjo​-​Iwealaបាន​ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​មាន​កង្វះ​ខាត​ច្រើន ដែល​មានប្រទេស​និង​តំបន់​ប្រហែល​១៣០​កំពុង​រង់​ចាំ​ទទួលវ៉ាក់សាំង ប្រការ​នេះ​មិន​ត្រឹម​តែ​ជា​រឿង​មិន​សម​ហេតុ​សមផល​ប៉ុណ្ណោះ​ទេ ថែម​ទាំងនឹង​អូស​បន្លាយ​សភាពការណ៍​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​សកលទៀត​ផង។

លោកស្រីOkonjo​-​Iwealaបាន​ថ្លែង​បន្ត​ថា ដោយ​សារ​ទទួល​ផល​ប្រយោជន៍​ពី​កម្ម​វិធី​Covaxដែល​ផ្តួច​ផ្តើម​ដោយ​អង្គការ​សុខភាព​ពិភពលោក​ជា​ដើម ទើប​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ទទួល​បាន​វ៉ាក់សាំង​លើក​ដំបូង​រួច​រាល់​ហើយ ប៉ុន្តែ បរិមាណ​ផលិត​និង​ប្រគល់​វ៉ាក់​សាំង​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។ លោក​ស្រី​បាន​សម្គាល់​ឃើញ​ថា ការ​ពង្រីក​ទំហំ​ផលិត​វ៉ាក់សាំង​មាន​កត្តា​រឹត​ត្បិត​ចំនួន​៣ ពោល​គឺ​កង្វះ​ខាតវត្ថុធាតុ​ដើម​ កង្វះ​ខាត​បុគ្គលិក​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់និង​បញ្ហា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​កំហិតពីបម្រាមនាំ​ចេញ​នៃ​ប្រទេស​មួយ​ចំនួន ៕