ស្រុកស៊ីទាន ​៖ ខ្ទឹមសនាំចេញទៅប្រទេស​រុស្ស៊ី កសិករបានបង្កើនចំណូល

2021-03-11 17:51:10 |ប្រភព:yunnandaily

នៅខែមីនា ឆ្នាំ ​២០២១ កសិករនៅភូមិធូកាង ឃុំរឹហឹ ស្រុកស៊ីទាន ខេត្តយូណាន កំពុងមមាញឹកជីកខ្ទឹមស កាត់ខ្ទឹមស វេចខ្ជាប់ ​ថ្លឹង ដឹកជញ្ជូន ​និងដាក់ខ្ទឹមសក្នុងរថយន្ត ។ នៅរដូវប្រមូលខ្ទឹមស ទោះបីជារវល់ពិតមែន ប៉ុន្តែកសិករទាំងអស់សប្បាយចិត្តណាស់ ។

លោកស្រី វ៉ា ​វីជូន ជាកសិករដាំខ្ទឹមសមួយរួបក្នុងក្រុមដាំខ្ទឹមស ។ ៦ ឆ្នាំមុន គាត់មកពីស្រុកជី ក្រុងកាហ្វី ខេត្តហឺណាន មកដល់​ស្រុក​ស៊ីទាន ដើម្បីដាំខ្ទឹមស ។

លោកស្រី វ៉ា ​វីជូន ​បានបញ្ជាក់ថា “ឆ្នាំនេះខ្ញុំបានដាំខ្ទឹមសចំនួន ២៧ ហិកតា ឥឡូវ​នេះ ខ្ទឹមសមួយគីឡូ ៣.៧ យាន់ ក្នុង​ ០.០៦ ​ហិកតា បានចំណូល​ដុល ៧០០០ ​ដល់ ​៨០០០ ​យាន់ ដកចំណាយពលកម្ម ៣០០០ យាន់ យើងនៅតែអាចរកចំណូលបានច្រើនគួរសម ។”

លោកស្រី វ៉ា ​វីជូន​ បានប្រាប់អ្នកសារព័ត៌មានថា អាកាសធាតុ ​និងដីរបស់ស្រុកស៊ីទានសាកសមសម្រាប់ដាំខ្ទឹមស។ ខ្ទឹមសដាំនៅនីនេះធំ និងពណ៌សល្អ រសជាតិក៏ឆ្ងាញ់ដែរ ដែលអាចទាក់ទាញឈ្មួញមកទិញ ។

លោក ​យ៉ាង ឈានយោ ជាអ្នកលក់ខ្ទឹមស គាត់មកពីក្រុងជីជីអាអឺ ខេត្តហឺឡុងជាំង ។ ​លោកបានបញ្ជាក់ថា “ឆ្នាំនេះជាឆ្នាំទីមួយដែលខ្ញុំមក​ដល់​ស្រុកស៊ីទានដើម្បីទិញយកខ្ទឹមសចំនួន ៦០០ តោន ឥឡូវ ខ្ញុំទិញបាន ១០០ តោនហើយ ។ ខ្ញុំត្រៀមនាំ​ខ្ទឹមស​នេះទៅទីក្រុង​មូស្គូ ប្រទេសរុស្ស៊ី ​ពីព្រោះ នៅទីនោះពួកគេចូលចិត្តបរិភោគខ្ទឹមសណាស់ ។”

ក្រៅពីលក់ទៅប្រទេសរុស្ស៊ី ខ្ទឹមសរបស់ស្រុកស៊ីទានបានលក់ទៅគ្រប់ទីកន្លែងនៅប្រទេសចិនតាមអនឡាន និងហាងទំនិញ ។ លោក ចាំង ឡុងហ្វូ បុគ្គលិករបស់មជ្ឈមណ្ឌលសេវាកម្មអេឡិចត្រូនិចស្រុកស៊ីនទានបានណែនាំថា “ចាប់តាំងពីខ្ទឹមសរបស់យើង​នាំ​ទៅផ្សារ រាល់ថ្ងៃយើងអាចលក់ខ្ទឹមសចំនួន ៤ ម៉ឺនគីឡូតាមអនឡាញ ។”

តាមប្រភពព័ត៌មានបានឱ្យដឹងថា ឆ្នាំនេះស្រុកស៊ីទាន បានដាំខ្ទឹមសចំនួន ៤០០ ​ហិកតា ស្មើនឹង ៤២០ លានយាន់ ។ ខ្ទឹមស​នេះ​មិនគ្រាន់តែជាម្ហូបអាហារដ៏ឆ្ងាញ់លើតុបាយរបស់ពួកគេប៉ុណ្ណោះទេ ហើយក៏បានជួយកសិករបង្កើនចំណូលទៀតផង ។

អ្នកបកប្រែ៖刘蓉