ប្រទេសចិនធ្វើសេចក្តីសម្រេចចិត្តស្តីពីការធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាព អាណិកជនចិននិងជនជាតិចិនសញ្ជាតិបរទេសបង្ហាញការគាំទ្រយ៉ាងមុតមាំលើគោលនយោបាយ"អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង”

2021-03-12 16:41:44 |ប្រភព:CRI

រសៀល​ថ្ងៃ​ទី​១១​ខែមីនា កិច្ច​ប្រជុំ​លើក​ទី​៤​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិននីតិកាលទី​១៣បាន​បិទ​បញ្ចប់​នៅ​ក្រុង​ប៉េកាំង។ ឆ្លង​តាម​រយៈការ​បោះ​ឆ្នោត ស្ថាប័ន​សិទ្ធិ​អំណាច​កំពូល​របស់ប្រទេស​ចិន​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​ស្តីពីការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​សុក្រឹតភាព។

 ប្រព័ន្ធ​បោះឆ្នោត​ដែល​តំបន់រដ្ឋបាលពិសេសហុងកុង​បាន​អនុវត្ត​បច្ចុប្បន្ន​បូក​រួម​ទាំង​នីតិវិធិជ្រើស​តាំង​ប្រធាន​រដ្ឋបាលនិង​បង្កើត​ក្រុម​ប្រឹក្សា​នីតិប្បញ្ញតិ្តដែល​ជា​ចំណែកដ៏​សំខាន់របស់​ប្រព័ន្ធ​នយោបាយ​នៃ​តំបន់រដ្ឋបាល​ពិសេសហុងកុង។សេចក្តីសម្រេច​ចិត្ត​បាន​អនុវត្ត​និងបង្ហាញដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​គោលការណ៍​ស្តីពី​”អ្នក​ស្នេហា​ជាតិ​គ្រប់​គ្រង​ហុង​កុង​”តាមរយៈ​ប្រព័ន្ធរបបនិង​យន្តការ ក្នុង​ន័យធានា​ឱ្យ​សិទ្ធិ​គ្រប់គ្រង​ត្រូវ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​កម្លាំង​ស្នេហាជាតិនិង​ស្នេហាហុងកុង ក៏​ដូច​ជា​ធានាដល់​ចីរភាព​ វិបុលភាព​និងសិ្ថរភាពយូរអង្វែង​របស់​ហុងកុង​ផង​ដែរ។

ទាក់​ទិន​នឹង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​សុក្រឹត​ភាព អាណិកជនចិននិង​ជនជាតិ​ចិន​សញ្ជាតិ​បរទេសនៅ​ឯនាយសមុទ្រ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គោល​នយោបាយ​"អ្នក​ស្នេហាជាតិ​គ្រប់គ្រង​ហុងកុង” ដោយ​លើក​ឡើង​ថា នេះ​គឺជា​ទង្វើ​ដ៏​ចាំបាច់​សម្រាប់​បញ្ចប់​ភាព​វឹកវរ​ខាង​នយោបាយ​នៅ​ហុង​កុង​និង​គាំពារ​អធិបតេយ្យភាព​ជាតិ​ចិន​។

លោក​WangHaijunប្រធាន​អគ្គសមាគម​ជនជាតិ​ចិន​សញ្ជាតិ​បរទេស​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា គ្មាន​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ណា​មួយ​អាច​អនុញ្ញាត​ឱ្យ​អ្នក​មិន​ស្នេហា​ជាតិ​ចូល​រួម​ការ​កាន់​អំណាច​នោះ​ទេ បុរេ​លក្ខខណ្ឌ​នៃ"​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​”​ចាំបាច់​ត្រូវ​តែជា​​"​ប្រទេស​មួយ” ការ​ស្នេហាជាតិ​ព្រម​ទាំង​គាំពារ​អធិបតេយ្យភាព​និង​បូរាណ​ភាព​ទឹក​ដី​របស់​ប្រទេស​ជាតិ​គឺ​ជា​សំណូមពរ​មូលដ្ឋាន​បំផុត​ចំពោះ​អ្នក​កាន់​អំណាច​គ្រប់​រូប។

លោក​LiBoboប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ជំរុញ​ការ​ផ្លាស់​ប្តូរ​រវាង​មីយ៉ាន់ម៉ា​និង​ចិន​បាន​ថ្លែង​ថា មាន​តែ​ឱ្យ​អ្នក​ស្នេហាជាតិ​គ្រប់​គ្រង​ហុង​កុងនោះទេ ទើប​អាច​ធានា​ដល់​អធិបតេ​​យ្យ​ភាព សន្តិសុខនិង​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ ទើប​អាច​ធានា​ឱ្យ​គោល​នយោបាយ​”ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ”ដើរ​ទៅ​មុខ​កាន់​តែ​រឹង​មាំ​និងកាន់​តែ​វែង​ឆ្ងាយ​៕