ប្រទេសកំពុងអភិវឌ្ឍន៍បន្តថ្លែងសុន្ទរកថា រួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីគាំទ្រប្រទេសចិន

2021-03-15 17:16:59 |ប្រភព:CRI

ថ្ងៃទី​១២ ខែមីនា ​នៅ​ក្នុងកិច្ចប្រជុំ​លើក​ទី​៤៦​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែល​រៀបចំធ្វើ​នៅ​ក្រុង​ហ្សឺណែវ​ ​ប្រទេស​គុយបា​បាន​​តំណាង​ឱ្យ​ប្រទេស​ចំនួន​៦៤​ឡើង​ថ្លែង​សុន្ទរកថា​ ​ដើម្បី​ផ្តួចផ្តើម​ឱ្យ​មាន​ការ​​ជំរុញ​និង​គាំពារ​សិទ្ធិមនុស្ស​តាមរយៈ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​លក្ខណៈស្ថាបនា​ ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ​ទង្វើ​ដែល​ធ្វើ​ឱ្យ​​បញ្ហា​សិទ្ធិមនុស្ស​ទៅ​​ទៅ​ជា​រឿង​នយោបាយ​និង​ការ​ប្រើ​ស្តង់ដារ​ពីរ​ ​ហើយ​កោត​សរសើរ​រដ្ឋាភិបាល​ប្រទេស​ចិន​ដែល​ប្រកាន់​ខ្ជាប់​​ទស្សនៈ​តម្កល់ប្រជាជន​ជា​អាទិភាព​ ​ព្រមនិង​ជំរុញ​ឱ្យ​បុព្វហេតុ​សិទិ្ធមនុស្ស​នៅ​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ព្រម​ទាំង​​គូស​បញ្ជាក់​ថា​ ​តំបន់​Xinjiang​ជា​ចំណែក​មួយ​ដែល​​មិន​អាច​បំបែក​ចេញ​ពី​ប្រទេស​ចិន ​ដូចេ្នះ ​ដាស់តឿន​ភាគី​​ពាក់ព័ន្ធ​ឱ្យកម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ​បញ្ឈប់​ការ​ប្រើប្រាស់​បញ្ហា​តំបន់​Xinjiang​ទៅ​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ចិន​ ​បញ្ឈប់​ការ​ចោទប្រកាន់​​ប្រទេស​ចិន​ដោយ​គ្មាន​មូលហេតុ​ក្នុង​ចេតនា​នយោបាយ ​បញ្ឈប់​ទង្វើ​ដែល​យក​លេស​អ្វី​ ដូច​ជា​បញ្ហា​សិទ្ធិមនុស្ស​ធ្វើ​ជា​លេស​ដើម្បី​ទប់ស្កាត់​ការ​អភិវឌ្ឍ​របស់​​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ថ្ងៃដដែល ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ដូច​ជា​​ស្រី​លង្កា ​កូរ៉េខាងជើង ​ស៊ូដង់​ខាង​ត្បូង​ ​កាមេរូន​ ​អាស៊ែបៃហ្សង់និង​កូតឌីវ័រជា​ដើម​ក៏​បាន​ឡើង​ថ្លែង​សុន្ទរកថា​ជា​បន្ត​បន្ទាប់​ ​ដើម្បី​គាំទ្រ​ប្រទេស​ចិន​លើ​បញ្ហា​ពាក់​ព័ន្ធ​នឹង​តំបន់​Xinjiang​និង​ហុងកុង​ផងដែរ​៕